ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ការិយាល័យក្រសួងការបរទេសចិនប្រចាំនៅហុងកុងបដិសេធដាច់អហង្កការចំពោះពាក្យសម្តីមិនអើពើការពិតនៃអ្នកនយោបាយសហរដ្ឋអាមេរិកមួយចំនួន

2019-09-11 16:02:19

ចំពោះការដែលមានអតីតឧត្តមមន្ត្រីអាមេរិកមួយចំនួនបានអះអាងនាពេលកន្លងនេះថា បាតុកម្មដើម្បីប្រឆាំងនឹងការធ្វើវិសោធនកម្មលក្ខន្តិកនៃហុងកុងមិនមែនកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហើយថែមទាំងគាំទ្រពួកជ្រុលនិយមដោយយកបញ្ហាសិទ្ធិមនុស្សនិងសេរីភាពធ្វើជាលេស ត្រូវបានអ្នកនាំពាក្យការិយាល័យក្រសួងការបរទេសចិនប្រចាំហុងកុងឆ្លើយតបកាលពីថ្ងៃទី ១០ ខែកញ្ញាថា អ្នកនយោបាយអាមេរិកមួយចំនួនធ្វេសប្រហែសនឹងការពិត មិនអើពើលើគោលការណ៍មូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិឡើយ ថែមទាំងបានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។ យើងខ្ញុំមានការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះការនេះ។

អ្នកនាំពាក្យមួយរូបនេះបានសង្កត់ធ្ងន់ថា ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ល្មើសយ៉ាងខ្លាំងនឹងច្បាប់អន្តរជាតិ បំផ្លាញដល់ផលប្រយោជន៍រួមនៃបណ្តាប្រទេស ដែលកើតមានភាពចលាចល។ ប្រទេសចិនដាច់ខាតមិនអនុញ្ញាតឱ្យកម្លាំងមកពីខាងក្រៅណាមួយជ្រៀតជ្រែកចូលក្នុងកិច្ចការហុងកុងនិងកិច្ចការផ្ទៃក្នុងរបស់ចិនឡើយ ហើយដាច់ខាតមិនអង្គុយមើលអធិបតេយ្យភាពបូរណភាពទឹកដី សន្តិសុខជាតិ ភាពរុងរឿងនិងស្ថិរភាពនៃហុងកុងនូវរងការបំផ្លាញនោះដែរ៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ