ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រុមហ៊ុនHuawei ចេញផ្សាយ«សៀវភៅសស្តីពីគោលជំហរនៃការប្រើប្រាស់បច្ចេកវិទ្យា5G»នៅក្នុងពិព័រណ៍ទូរគមនាគមន៍ពិភពលោក

2019-09-11 15:42:21

ក្រុមហ៊ុនHuaweiនៃប្រទេសចិនបានចេញផ្សាយ«សៀវភៅសស្តីពីគោលជំហរនៃការប្រើប្រាស់បច្ចេកវិទ្យា 5G » នៅក្នុងពិព័រណ៍ទូរគមនាគមន៍ពិភពលោកឆ្នាំ២០១៩នៃសម្ព័ន្ធទូរគមនាគមន៍អន្តរជាតិនៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រីកាលពីថ្ងៃទី ១០ ខែកញ្ញា ដោយបានបង្ហាញពីសភាពការណ៍នៃការប្រើប្រាស់បច្ចេកវិទ្យា5Gក្នុងវិស័យជាច្រើន ព្រមទាំងអំពាវនាវដល់អង្គការមុខរបរពាក់ព័ន្ធនិងស្ថាប័ននិយតករលើពិភពលោកបង្កើនកិច្ចសម្របសម្រួលនិងដើរដល់ស្តង់ដារួមមួយ ដើម្បីផ្តល់ការគាំទ្រផ្នែកប្រភពធនធាននិងបរិយាកាសពាណិជ្ជកម្មដ៏ល្អប្រសើរដល់ការដាក់ពង្រាយនិងប្រើប្រាស់បច្ចេកវិទ្យា5Gក្នុងវិស័យពាណិជ្ជកម្ម ។

សៀវភៅសបានបញ្ជាក់ថា ឧត្តមភាពនៃបច្ចេកវិទ្យា5Gនឹងផ្តល់ផលប្រយោជន៍ដល់មុខរបរនានា ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពសង្គម ។ សៀវភៅសនេះក៏បានអំពាវនាវឱ្យកំណត់ស្តង់ដារូមមួយដែលឯកភាពជាអន្តរជាតិ ។ ការធ្វើយ៉ាងនេះនឹងជំរុញដល់ការប្រើប្រាស់បច្ចេកវិទ្យា5Gក្នុងវិស័យពាណិជ្ជកម្មប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ