ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

មន្ត្រីនៃប្រទេសអាហ្វ្រិកខាងត្បូងថ្លែងថា ករណីអំពើហិង្សានាពេលថ្មីៗកន្លងទៅនេះមិនមែនជាអំពើបដិសេធជនបរទេសឡើយ

2019-09-11 15:40:55

លោក Mapisa-Nqakula រដ្ឋមន្ត្រីការពារជាតិនៃប្រទេសអាហ្វ្រិកខាងត្បូងបានថ្លែងកាលពីថ្ងៃទី ១០ ខែកញ្ញាថា ករណីអំពើហិង្សាដែលបានកើតឡើងនៅប្រទេសអាហ្វ្រិកខាងត្បូងកាលពីចុងខែសីហារហូតមកដល់បច្ចុប្បន្ននេះ មិនមែនជាអំពើបដិសេធជនបរទេសឡើយ ។

លោកបានបញ្ជាក់ថា ការប៉ះទង្គិចដោយហិង្សាកាលពេលថ្មីៗកន្លងទៅនេះបានសម្លាប់មនុស្ស ១២ នាក់ ក្នុងនោះមានមនុស្ស ១០ នាក់ជាជនអាហ្វ្រិកខាងត្បូង ។ ហាងលក់ទំនិញជាច្រើនដែលមានថៅកែជាជនអាហ្វ្រិកខាងត្បូងត្រូវបានគេប្លន់និងបំផ្លាញក្នុងអំឡុងពេលកើតមានករណីអំពើហិង្សា ។ ពេលបច្ចុប្បន្ននេះ នៅក្រុងចូហានណេសប៊ឺកនិងក្រុងព្រីតូរីយ៉ាជាដើមបានវិលត្រឡប់មកភាពប្រក្រតីឡើងវិញហើយ ។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ