ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក Jackie Chan ថ្លែងថា ខ្ញុំជាអ្នកការពារទង់ជាតិ ! សង្ឃឹមថា តំបន់ហុងកុងមានសន្តិភាពនិងស្ថិរភាពឡើងវិញក្នុងពេលឆាប់ៗនេះ

2019-08-14 16:01:52

ពេលថ្មី​ៗកន្លង​ទៅនេះ ​លោក ​Jackie ​Chan​ តារាសម្តែង​នៃតំបន់​ហុងកុង​ប្រទេសចិន​បានថ្លែង​នៅពេល​ទទួល​បទសម្ភាសន៍ពី​ស្ថានីយទូរទស្សន៍​មជ្ឈិមចិនថា​ ហេតុការណ៍​ដែល​កើតឡើង​នៅតំបន់​ហុងកុង​នាពេល​ថ្មីៗកន្លង​មកនេះ​ធ្វើឱ្យ​លោកឈឺចិត្ត​ខ្លាំងណាស់​ ។ ​លោក​បាន​ចូលរួម​សកម្មភាព​មួយ​ឈ្មោះថា​ ទង់ពណ៌​ក្រហម​ដែលមាន​ផ្កាយចំនួន៥​គឺជាទង់ជាតិ​ចិន​មាន​អ្នកការពារ​ទង់ជាតិ​ចំនួន​១ពាន់​៤រយ​លាននាក់​ គឺចង់​បង្ហាញនូវ​មនោសញ្ចេតនា​ស្នេហាជាតិ​ជាមូលដ្ឋាន​របស់អ្នក​តំបន់ហុងកុង​និងជនជាតិ​ចិនម្នាក់ ។

    ព្រមពេល​ជាមួយ​គ្នានេះ ​លោក​ Jackie​ Chan​ ក៏បាន​ថ្លែងទៀតថា​ តំបន់ហុងកុង​ជាស្រុកកំណើត​របស់ខ្ញុំ​ ប្រទេសចិន​ជាមាតុប្រទេស​របស់ខ្ញុំ​ ខ្ញុំស្រឡាញ់​មាតុប្រទេស​របស់​ខ្ញុំ ខ្ញុំ​ស្រឡាញ់​ស្រុកកំណើត​របស់ខ្ញុំ ​។ សង្ឃឹមថា​ តំបន់ហុងកុង​មាន​សន្តិភាពនិង​ស្ថិរភាព​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​នេះ ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ