ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

HKSARដាស់តឿនដល់សមាជិកសភាអាមេរិកឱ្យ​គូស​បន្ទាត់ឱ្យបានច្បាស់ជាមួយជនប្រើអំពើហិង្សាជ្រុលនិយម

2019-08-14 15:49:17

ឆ្លើយតបនឹងពាក្យសម្តីខុសឆ្គងផ្តោតលើហុងកុងរបស់លោក Mitch McConnell មេដឹកនាំគណបក្សសាធារណរដ្ឋដែលជាសមាជិកព្រឹទ្ធសភាអាមេរិកនាពេលកន្លងទៅនេះ កាលពីថ្ងៃទី ១៣ ខែសីហា អ្នកនាំពាក្យការិយាល័យស្នងការនៃក្រសួងការបរទេសចិនប្រចាំនៅតំបន់រដ្ឋបាលពិសេសហុងកុងបានថ្លែងថា សមាជិកសភាអាមេរិកមួយចំនួនបានបរិហារកេរ្តិ៍មកលើរដ្ឋាភិបាលមជ្ឈិមចិននិងរដ្ឋបាលពិសេសហុងកុងដោយគ្មានមូលដ្ឋាន ហើយបានបង្ហាញសញ្ញាខុសឆ្គងយ៉ាងខ្លាំងដល់ជនប្រើអំពើហិង្សាជ្រុលនិយម ។ភាគីចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងម៉ឺងម៉ាត់ទៅលើពាក្យសម្តីបែបនេះ។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា យើងខ្ញុំសូមដាស់តឿនយ៉ាងទទូចដល់អ្នកនយោបាយអាមេរិកនានាឱ្យគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់អន្តរជាតិនិងគោលការណ៍មូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ , គោរពការទាមទារយុត្តិធម៌ចំពោះការប្រឆាំងនឹងអំពើហិង្សា ការពារការគ្រប់គ្រងតាមច្បាប់ និងគាំទ្រក្រុមប៉ូលិសរបស់អ្នកក្រុងហុងកុងភាគច្រើន។ គូស​បន្ទាត់ឱ្យបានច្បាស់ជាបន្ទាន់ជាមួយនឹងជនប្រើអំពើហិង្សាជ្រុលនិយម និងបញ្ឈប់ជាបន្ទាន់នូវការលូកដៃជ្រៀតជ្រែកកិច្ចការហុងកុងនិងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន៕

ភាសាអង់គ្លេស

HKSARដាស់តឿនដល់សមាជិកសភាអាមេរិកឱ្យ​គូស​បន្ទាត់ឱ្យបានច្បាស់ជាមួយជនប្រើអំពើហិង្សាជ្រុលនិយម


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ