ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនទទួលគ្រឿងឥស្សរិយសកំពូលថ្នាក់ជាតិពីប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន

2019-06-14 15:46:55

ថ្ងៃទី ១៣ ខែមិថុនា លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីប្រគល់គ្រឿងឥស្សរិយសនៅក្រុងប៊ីស្កេក ដើម្បីទទួលគ្រឿងឥស្សរិយសលំដាប់ទីមួយថ្នាក់ជាតិនៃប្រទេសកៀហ្ស៊ីស៊ីស្ថានពីលោក Zheenbekov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ។

ក្នុងពិធីមួយនេះ លោក Zheenbekov បានថ្លែងអំណរគុណចំពោះលោក ស៊ី ជីនភីង ដែលបានរួមចំណែកយ៉ាងវិសេសវិសាលក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកៀហ្ស៊ីស៊ីស្ថាននិងចិន កៀហ្ស៊ីស៊ីស្ថាននឹងមិនបំភ្លេសជានិច្ចនូវការគាំទ្រនិងជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ប្រទេសចិនក្នុងរយៈពេលយូរកន្លងមក ។

ដោយឡែក លោក ស៊ី ជីនភីង បានថ្លែងថា លោករីករាយធ្វើការខិតខំប្រឹងប្រែងជាមួយលោក Zheenbekov ក្នុងន័យធ្វើឱ្យចំណងមេត្រីភាពជាប្រពៃណីនៃប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅ និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ