ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកស៊ីជីនភីងប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោកភូទីនប្រធានាធិបតីរុស្ស៊ី

2019-06-06 15:05:04

ថ្ងៃទី៥ ខែមិថុនា លោកស៊ីជីនភីងប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកភូទីនប្រធានាធិបតីរុស្ស៊ីនៅវិមានKremlinទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។អ្នកដឹកនាំនៃប្រទេសទាំង២បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីចាប់ពីការបង្កើតទំនាក់ទំនងផ្លូវទូតអស់រយៈពេល៧០ឆ្នាំមក ព្រមនិងឯកភាពគ្នា ប្រកាន់ខ្ជាប់ទស្សនៈសុខដុមរមនាជាមួយអ្នកជិតខាង ធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ក្នុងន័យអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការនិងសម្របសម្រួលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងប្រទេសចិននិងរុស្ស៊ី ដើម្បីជំរុញឲ្យទំនាក់ទំនងរវាងប្រទេសទាំង២ឡើងដល់កម្រិតថ្មី និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំង២។

បន្ទាប់ពីបញ្ចប់កិច្ចជំនួប អ្នកដឹកនាំនៃប្រទេសទាំង២បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមអំពីការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការនិងសម្របសម្រួលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងប្រទេសចិននិងរុស្ស៊ីនិងសេចក្តីថ្លែងការណ៍រួមអំពីការពង្រឹងស្ថិរភាពផ្នែកយុទ្ធសាស្ត្រជាសកលក្នុងសម័យបច្ចុប្បន្នរវាងប្រទេសចិននិងរុស្ស៊ី ព្រមនិងអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគីមួយចំនួនផងដែរ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ