ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកស៊ីជីនភីងនិងព្រមទាំងឧត្តមភរិយាលោកស្រី Peng Liyuanចូលរួមទស្សនាមហោស្រពវប្បធម៌អាស៊ីជាមួយមេដឹកនាំអន្តរជាតិនានា

2019-05-16 00:51:39

សូមបញ្ជាក់ថានាយល់ថ្ងៃដដែល មហោស្រពវប្បធម៌អាស៊ីបានសម្តែងកម្មវិធីសិល្បៈចំនួន១៤ បានបង្ហាញឲ្យឃើញនូវអរិយធម៌អាស៊ីដ៏ល្អផូរផង់ឥតខ្ចោះនិងមានប្រវតិ្តសាស្ត្រយូរអង្វែង ហើយក៏បានពិពណ៌នាផ្លូវសូត្រដែលមានកំណើតតាំងពីបុរាណកាលមករហូតដល់ពេលបច្ចុប្បន្ន ក៏ដូចជាទស្សនទានដ៏ល្អបរវរបស់បណ្តាប្រទេសនានាលើពិភពលោកក្នុងការរួមគ្នាកសាងនិងចែករំលែកអនាគតប្រកបដោយសុភមង្គល ។

អ្នកច្រៀងវ័យក្មេងនិងក្រុមតន្ត្រីករនៃប្រទេសជាច្រើនបានចូលរួមប្រគំនិងច្រៀងនូវបទចម្រៀងរួមគ្នាក្រោមចំណងជើង «អាស៊ីរបស់យើង/ Our Asia» ដែលជាចម្រៀងតំណាងនៃព្រឹត្តិការណ៍មហោស្រពវប្បធម៌អាស៊ីនេះ ។ លោក Andrea Bocelli អ្នកចម្រៀងសំឡេងខ្ពស់ល្បីឈ្មោះលើលោកដែលមកពីប្រទេសអ៊ីតាលី ក៏បានអញ្ជើញចូលរួមសម្តែង។

បិទបញ្ចប់កម្មវិធីត្រូវបានកំដដោយបទចម្រៀងដែលមានចំណងជើងថា « ភាពត្រចះត្រចង់នៃអាស៊ី/ Splendour of Asia» បង្កប់នូវខ្លឹមសារបង្ហាញពីសំឡេងចេញពីដួងចិត្តរបស់ប្រជាជនទ្វីបអាស៊ី ក្នុងស្មារតីរួមវាសនាជាមួយគ្នា ចែករំលែកសុភមង្គលជាមួយគ្នា។

ទស្សនិកជននិងគណៈប្រតិភូចំនួនប្រហែល ៣ ម៉ឺននាក់បានចូលរួមទស្សនាមហោស្រពវប្បធម៌ដ៏ឱឡារិកមួយនេះ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ