ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកស៊ីជីនភីងនិងព្រមទាំងឧត្តមភរិយាលោកស្រី Peng Liyuanចូលរួមទស្សនាមហោស្រពវប្បធម៌អាស៊ីជាមួយមេដឹកនាំអន្តរជាតិនានា

2019-05-16 00:51:39

លោកស៊ីជីនភីងនិងព្រមទាំងឧត្តមភរិយាលោកស្រី Peng Liyuanចូលរួមទស្សនាមហោស្រពវប្បធម៌អាស៊ីជាមួយមេដឹកនាំអន្តរជាតិនានា


លោកស៊ីជីនភីង ប្រធានរដ្ឋចិនព្រមទាំងឧត្តមភរិយាលោកស្រី​ Peng Liyuan បានចូលរួមទស្សនាមហោស្រពវប្បធម៌អាស៊ីជាមួយមេដឹកនាំអន្តរជាតិនានាដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសន្ទនាស្តីពីអរិយធម៌អាស៊ីនៅក្រុងប៉េកាំងនាយប់ថ្ងៃទី ១៥ ខែឧសភា ។

លោកស៊ីជីនភីងបានតំណាងឲ្យរដ្ឋាភិបាលនិងប្រជាជនចិនដើម្បីសម្តែងការអបអរស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅចំពោះភ្ញៀវកិត្តិយសនិងសិល្បៈករនៃបណ្តាប្រទេសនានា ។

មហោស្រពវប្បធម៌នេះបានប្រារព្ធឡើងក្រោមប្រធានបទស្តីពី” មហោស្រពយុវវ័យ ធ្វើឲ្យសុបិនអាស៊ីកា្លយជាការពិត “ ។ មហោស្រពនេះជាសកម្មភាពដ៏សំខាន់មួយនៃកិច្ចប្រជុំសន្ទនាស្តីពីអរិយធម៌អាស៊ី ។ លោកបានថ្លែងថា

បណ្តាប្រទេសនានានៅអាស៊ីមានអរិយធម៌បុរាណដ៏ត្រចះត្រចង់ មានលក្ខណៈពិសេសរៀងៗខ្លួន មានភាពចុះសម្រុងគ្នាដើម្បីរួមរស់នៅជាមួយគ្នា ។ ពិពិធកម្មអរិយធម៌អាស៊ីបានធ្វើឲ្យវប្បធម៌អាស៊ីពោរពេញទៅដោយកម្លាំងរស់រវើកជានិរន្តរភាព ។ ក្នុងយប់នេះ តាមរយៈសិល្បៈនឹងតភ្ជាប់ដួងចិត្តនិងគំនិតនៃជនជាតិនានា ដើម្បីបង្ហាញទៅកាន់ពិភពលោកឲ្យឃើញពីអរិយធម៌មួយដែលមានភាពត្រចេះត្រចង់ កម្លាំងរស់រវើក សន្តិភាពនិងការអភិវឌ្ឍ ។

លោក ស៊ី ជីនភីង បានគូសបញ្ជាក់ថា ប្រទេសចិនរំពឹងទុកយ៉ាងមុតមាំថា បណ្តាប្រទេសអាស៊ីនានាអាចជួយយកអាសាគ្នាទៅវិញទៅមក និងរួមសុខរួមទុក្ខ ដើរឆ្ពោះទៅមុខក្នុងបុព្វហេតុនៃការរីកចម្រើននៃពិភពលោក ក៏ដូចជាទទួលបាននូវការអភិវឌ្ឍក្នុងបរិបទនៃការអភិវឌ្ឍពិភពលោក ក្នុងន័យចាប់ដៃគ្នានិងរួមគ្នាបង្កើតអនាគតកាន់តែល្អបវរដល់អាស៊ីនិងពិភពលោក ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ