ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

រឿងរ៉ាវ​របស់លោក​ស៊ីជីនភីង​ភាគ​ទី​ ៧ ជុំ​វិញ​ជីវភាព​រស់នៅរបស់ប្រជាជន​

2019-02-11 17:08:00

 ​      ​កាលពី​ឆ្នាំ​ ២០១៨ គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​និង​ក្រុមប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​បាន​ផ្តល់គ្រឿង​ឥស្សរិយយសឆ្នើម​បំផុត​​​ដល់ឥស្សរជន​​ចំនួន​​ ១០០ នាក់​ក្នុង​ការ​ចូលរួម​ធ្វើ​កំណែទម្រង់និង​បើកទូលាយ​របស់ចិន​ ។  ក្នុងនោះ​ លោក Ma Shanxiang អ្នក​សម្របសម្រួលជម្លោះ​សម្រាប់​​​ប្រជាជន​នៅ​តាម​​មូលដ្ឋានដ៏​ឆ្នើម​​ត្រូវបាន​ផ្តល់​គ្រឿង​ឥស្សរិយយស​​ឆ្នើម​បំផុត​​សម្រាប់​ការ​ត្រួសត្រាយ​នៃការ​ធ្វើ​កំណែទម្រង់និង​បើកទូលាយ​ ។ ​លោក​ Ma ​Shan​​xiang ធ្លាប់​ត្រូវបាន​លោក​ស៊ីជីនភីង​លើក​សញ្ញា​​មេដៃជា​ការ​ផ្តល់​ការ​កោត​សរសើរ​ ។ ក្នុងរយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លងទៅនេះ​ លោក​Ma បាន​យកចិត្តទុកដាក់​លើ​ការងារ​សម្របសម្រួលជម្លោះ​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កង្វល់​របស់​ប្រជាជន​ ហើយ​ទទួលបាន​ការ​កោតសរសើរ​ជា​ទូទៅផងដែរ​​។

          ក្នុង​អំឡុង​ពេល​រៀបចំ​ធ្វើ​មហាសន្និបាត​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​និង​មហា​សន្និបាត​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំងប្រទេស​ចិន​កាលពី​ឆ្នាំ​​ ២០១៨ ​លោក​ស៊ីជីភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​បានអញ្ជើញ​​​ចូលរួម​សន្និសីទ​ពិនិត្យ​ពិភាក្សា​នៃ​គណៈប្រតិភូ​តំណាង​ប្រជាជន​ប្រចាំនៅ​ក្រុង​Chongqing​  ​។​ កាល​នោះ​ លោក​Ma Shanxiang ដែល​ត្រូវ​បាន​ជាប់ឆ្នោត​ជា​តំណាង​ប្រជាជន​ទូទាំងប្រទេស​ជា​លើក​ដំបូង​ហើយ​បាន​ជម្រាបជូន​លោក​ស៊ីជីនភីង​ពី​រឿង​រ៉ាវ​បទ​ពិសោធ​និង​ចំណាប់​អារម្មណ៍​របស់​លោក​ជុំវិញ​កិច្ចសម្របសម្រួល​ជម្លោះនៅ​​តាម​មូលដ្ឋាន​ ។

       សូម​បញ្ជាក់​ថា​ លោក​Ma Shanxiang បានក្លាយជា​អ្នក​សម្របសម្រួល​មួយ​រូប​នៅការិយាល័យនៃ​សង្កាត់​Guanyinqiao​បន្ទាប់ពី​លោកបាន​​ចាកចេញពីជួរ​​កងទ័ព​កាលពីឆ្នាំ​ ១៩៨៨ ។ អស់​រយៈពេល​ ៣០ ឆ្នាំកន្លងទៅនេះ​ លោកបាន​បំពេញ​ការងារ​យ៉ាង​ផ្ចិត​ផ្ចង់​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហាកង្វល់​របស់​ប្រជាជន​​ ហើយ​​បាន​ធ្វើ​កិច្ច​សម្រប​សម្រួលជម្លោះ​​ដោយ​​ជោគជ័យចំនួន​​ជាង​ ២ ពាន់ករណី។ ថ្វី​ត្បិត​តែ​​បច្ចុប្បន្ន​នេះ​​​លោកបាន​​ចូល​និវត្តហើយ​ក្តី​ លោក​ក៏​នៅតែធ្វើ​កិច្ចការ​​ជា​អ្នក​​សម្របសម្រួលដដែល​​​ ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ