ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក Yang Jiechi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានជួបពិភាក្សាជាមួយលោក Alie Kabba រដ្ឋមន្ត្រីក្រសួងការបរទេសសៀរ៉ាឡេអូន

2019-01-12 16:16:49

      ថ្ងៃ​ទី​១១ ខែ​មការា លោក Yang Jiechi សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន និងជា​ប្រធាន​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​មជ្ឈិម​ចិន​បាន​ជួប​ពិភាក្សា​ជាមួយ​លោក ​Alie Kabba រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សៀរ៉ាឡេអូន​នៅ​ក្រុង​ប៉េកាំង។

      ថ្លែង​ក្នុង​កិច្ច​ជំនួប លោក Yang Jiechi បាន​លើកឡើង​ថា ប្រទេស​ចិន​រីករាយ​ក្នុង​ការ​ពង្រឹង​មិត្តភាព​ប្រពៃណី​ជាមួយ​សមភាគី​សៀរ៉ាឡេអូន ព្រមទាំង​ធ្វើឲ្យ​ស៊ីជម្រៅ​នូវ​ការ​កសាង​ទំនុកចិត្ត​ទៅវិញ​ទៅមក​ខាង​នយោបាយ បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និង​ធ្វើឲ្យ​ការ​សម្របសម្រួល​ក្នុង​កិច្ចការ​អន្តរជាតិ​និង​តំបន់​មាន​ភាព​កាន់តែ​ជិតស្និទ្ធ ដើម្បី​គាំពារ​ផលប្រយោជន៍​រួម​នៃ​ប្រទេស​ទាំង​ពីរ​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍។

      ជា​ការ​ឆ្លើយតប លោក ​Alie Kabba​បាន​ថ្លែង​ថា ប្រទេស​សៀរ៉ាឡេអូន​បាន​ចាត់ទុត​ប្រទេស​ចិន​ជា​មិត្តភ័ក្តិ​ស្មោះត្រង់​និង​ជា​ដៃគូ​គួរ​ជា​ទី​ទុកចិត្ត ហើយ​ក៏​រីករាយ​ក្នុង​ការ​រួម​សហការជាមួយ​ប្រទេស​ចិន​ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​រីកចម្រើន​ទៅមុខ​ដោយ​ឥត​ឈប់ឈរ​ផងដែរ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ