ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានមានប្រសាសន៍ថា កិត្យានុភាពរបស់អង្គការសហប្រតិបត្តិការសៀងហែមានភាពកាន់តែខ្លាំងឡើងៗ

2019-01-12 16:14:39

      ថ្ងៃទី១១ ខែមករា បន្ទាប់ពីស្តាប់របាយការណ៍ស្តីពីការងាររៀបចំកិច្ចប្រជុំក្រុមប្រឹក្សាមេដឹកនាំនៃប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការសៀងហែ លោកZheenbekovប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានបានថ្លែងថា អង្គការសហប្រតិបត្តិការសៀងហែគឺជាវេទិកាសម្រាប់់អភិវឌ្ឍកិច្ចសហប្រតិបត្តិការនិងបង្កើតទំនុកចិត្តទៅវិញទៅមក ដែលកំពុងមានកិត្យានុភាពកាន់តែខ្លាំងឡើងៗ។

      ថ្លែងក្នុងកិច្ចប្រជុំ លោកបានគូសបញ្ជាក់ថា ការបន្តូពង្រឹងនិងពង្រីកកិត្យានុភាពអន្តរជាតិនៃអង្គការសហប្រតិបត្តិការសៀងហែ និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបង្រ្កាបភេរវនិយម ជ្រុលនិយមនិងការជួញដូរគ្រឿងញៀនគឺមានសារៈសំខាន់ក្រែលែង។ ម្យ៉ាងទៀត ប្រទេសជាសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហែគួរតែធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការខាងនយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការវិនិយោគ ព្រមនិងវប្បធម៌មនុស្សជាតិ៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ