ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

កង​កម្លាំង​ពហុប្រទេស​បាន​កម្ទេច​ចោល​មជ្ឈមណ្ឌល​បញ្ជាយន្តហោះ​គ្មាន​មនុស្ស​បើក​របស់​​កង​កម្លាំង​Husseinនៃ​ប្រទេស​យេម៉ែន

2019-01-12 15:48:24

    ថ្ងៃទី ១១ ខែមករា​​ ស្ថានីយទូរទស្សន៍​ជាតិ​អារ៉ាប៊ីសាអ៊ូឌីត​បាន​ផ្សាយដំណឹង​ថា​ ថ្ងៃ​ដដែល កង​កម្លាំង​ពហុប្រទេស​ដែល​ដឹក​នាំ​ដោយ​ប្រទេស​អារ៉ា​ប៊ីសាអ៊ូឌីត​បាន​កម្ទេចចោល​ដោយ​ជោគជ័យ​នូវ​​​មជ្ឈមណ្ឌល​បញ្ជាយន្តហោះ​គ្មាន​មនុស្ស​បើក​​មួយ​របស់​កង​កម្លាំង​Husseinនៃ​ប្រទេស​​យេម៉ែន​ ។ 

    តាមការ​ផ្សាយ​​​​ដំណឹង​​បានឲ្យ​​ដឹង​ថា កាល​ពីមុន មជ្ឈមណ្ឌល​មួយ​នេះ​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​មួយ​របស់​យេម៉ែន ក្រោយ​មក​វា​ត្រូវបាន​កាន់កាប់​​ដោយ​កង​កម្លាំង​Hussein​ ហើយ​និង​ត្រូវ​កែ​ប្រែ​ទៅ​ជា​មជ្ឈមណ្ឌល​បញ្ជាការ​យោធា ។ 

    ប្រភព​ព័ត៌មាន​​បាន​បញ្ជាក់​ទៀត​ថា យុទ្ធនាការ​លើក​នេះ​សម​ស្រប​នឹង​ច្បាប់​មនុស្សធម៌​អន្តរជាតិទាំង​ស្រុង​​​​ ៕

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ