ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រសួងការបរទេសរុស្ស៊ីរិះគន់ថាផែនការកសាងមូលដ្ឋានយោធារបស់ប្រទេសអង់គ្លេសជាគំនិតយោធានិយម

2019-01-12 15:48:07

ថ្ងៃទី១១ខែធ្នូ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានថ្លែងថា ពាក្យសម្តីរបស់មន្រ្តីជាន់ខ្ពស់អង់គ្លេសដូចជាលោក Gavin Williamson រដ្ឋមន្រ្តីក្រសួងការពារជាតិអង់គ្លេសជាដើមដែលអះអាងថា អង់គ្លេសមានផែនការកសាងមូលដ្ឋានយោធានៅតំបន់Caribbean និងអាស៊ីអាគ្នេយ៍គឺជាគំនិតយោធានិយម ដែលនឹងបង្កផលប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ពាក់ព័ន្ធ។

លោកស្រី Maria Zakharova បានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសរុស្ស៊ី ថា ប្រទេសអង់គ្លេងអាចគ្រោងផែនការកសាងយោធាដោយខ្លួនឯង ប៉ុន្តក្រោមបរិបទដែលសភាពការណ៍នយោបាយនិងយោធានៅតំបន់មួយចំនួនមានភាពតានតឹង ប្រទេសអង់គ្លេសបែរជាបានអះអាងថាបង្កើនវត្តមានយោធានៅប្រទេសទីបីទៅវិញ ទង្វើបែបនេះគឺប្រកបដោយលក្ខណៈបង្ករឿងហេតុព្រមទាំងបង្កផលប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ពាក់ព័ន្ធទៀតផង។ ប្រសិនបើប្រទេសអង់គ្លេសមានផែនការអនុលោមតាមផែនការខាងលើដោយអនុវត្តជាក់ស្តែងហើយមានការគំរាមកំហែងដល់ប្រទេសរុស្ស៊ីព្រមទាំងសម្ព័ន្ធមិត្តរបស់រុស្ស៊ី នោះប្រទេសរុស្ស៊ីនឹងរក្សាទុកនូវសិទ្ធិធ្វើប្រតិកម្មតបតវិញដោយសមរម្យ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ