ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកMiao Weiរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានថ្លែងថា ពន្លឿនកិច្ចកសាងប្រទេសខ្លាំងខាងផលិតកម្មនិងខាងបណ្តាញអ៊ីធើណែត រក្សាការអភិវឌ្ឍដោយនឹងនរនិងល្អប្រសើរនៃឧស្សាហកម្មនិងទូរគមនាគមន៍

2019-01-11 15:36:56

      ពេលផ្តល់បទសម្ភាន៍ជាមួយអ្នកសារព័ត៌មាន លោកMiao Yuរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានថ្លែងថា ត្រូវពន្លឿនកិច្ចកសាងប្រទសេចិនឱ្យទៅជាប្រទេសខ្លាំងខាងផលិតកម្មនិងខាងបណ្តាញអ៊ីធើណែត រក្សាការអភិវឌ្ឍដោយនឹងនរនិងល្អប្រសើរនៃឧស្សាហកម្មនិងទូរគមនាគមន៍។

      លោកថ្លែងថា ក្រសួងនឹងចាត់ទុកការជំរុញការអភិវឌ្ឍដោយគុណភាពខ្ពស់នៃឧស្សាហកម្មផលិតកម្មនៃភារកិច្ចចំណុចសំខាន់ទី១ក្នុងឆ្នាំ២០១៩ នេះគឺដោយសារតម្រូវការជាបន្ទាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចដោយគុណភាពខ្ពស់និងការពង្រឹងកម្លាំងប្រកួតប្រជែងអន្តរជាតិរបស់ប្រទេសចិន។

      លោកបានទម្លាយឱ្យដឹងទៀតថា ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបាននិងកំពុងពន្លឿនជំហាននៃការប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍5Gទៅក្នុងការធ្វើពាណិជ្ជកម្ម។ តាមការប៉ាន់ប្រមាណ ដល់ឆមាសទី២ឆ្នាំ២០១៩ ទូរស័ព្ទដៃប្រើប្រព័ន្ធ5GនិងPADប្រប្រព័ន្ធ5Gនឹងត្រូវដាក់លក់ក្នុងទីផ្សារ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ