ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ប្រទេសចិនរំលឹកខួបទី ៤០ នៃការប្រកាសលិខិតជម្រាបជូនបងប្អូនជនរួមជាតិតៃវ៉ាន់យ៉ាងឱឡារិក លោក ស៊ីជីនភីង ថែ្លងសុន្ទរកថាដ៏សំខាន់មួយ

2019-01-02 15:30:42
r_1450268_2019010215302888010300.jpg r_1450268_2019010215303799018600.jpg

មហាសន្និបាតរំលឹកខួបទី ៤០ នៃការប្រកាសលិខិតជម្រាបជូនបងប្អូនជនរួមជាតិតៃវ៉ាន់បានប្រារព្ធឡើងនៅក្រុងប៉េកាំងនៅថ្ងៃទី ២ ខែមករានេះ។លោក ស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមមហាសន្និបាតនេះព្រមទាំងថែ្លងសុន្ទរកថាដ៏សំខាន់មួយ។

សូមរំលឹកថា កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៧៩ គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានប្រកាសលិខិតជម្រាបជូនបងប្អូនជនរួមមជាតិតៃវ៉ាន់ស្តីពីគោលការណ៍ណែនាំដើម្បីបង្រួបបង្រួមជាតិដោយសន្តិវិធី ដោយបានស្នើឲ្យបញ្ចប់ការប្រឈមមុខដាក់គ្នាផ្នែកយោធានិងផ្តួចផ្តើមសំខាន់ឲ្យមានការប្រាស្រ័យទាក់ទងគ្នាដោយសេរីភាព ការដំណើរការផ្លូវអាកាស ប្រៃសណីយ៍និងពាណិជ្ជកម្ម ការផ្លាស់ប្តូរផែ្នកសេដ្ឋកិច្ចនិងវប្បធម៌ជាដើមរវាងត្រើយទាំងសងខាង។ដូច្នេះ ការអភិវឌ្ឍទំនាក់ទំនងនៅត្រើយទាំងសងខាងបានបើកទំព័រថ្មី៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ