ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកស៊ីជីនភីង ប្រធានរដ្ឋចិនចេញផ្សាយសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំ ២០១៩

2018-12-31 20:30:38

លោកស៊ីជីនភីង ប្រធានរដ្ឋចិនចេញផ្សាយសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំ ២០១៩


មុនថ្ងៃចូលឆ្នាំថ្មីឆ្នាំសកល លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានចេញផ្សាយសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំ ២០១៩ តាមរយៈអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងបណ្តាញអ៊ីនធឺណែត។តទៅនេះ សូមអញ្ជើញស្តាប់សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំ ២០១៩ របស់លោកស៊ីជីនភីង។

ជំរាបសួរ សមមិត្ត មិត្តភក្តិ ឯកឧត្តម លោកជំទាវ លោកលោកស្រីទាំងអស់គ្នា !

រយៈពេលកន្លងផុតទៅយ៉ាងឆាប់រហ័ស ។ ឆ្នាំ ២០១៩ ខិតជិតមកដល់ហើយ ខ្ញុំសូមជូនពរដ៏ល្អបវរនៃឆ្នាំថ្មីដល់អ្នកទាំងអស់គ្នាពីទីក្រុងប៉េកាំង។

ឆ្នាំ ២០១៨ ជាឆ្នាំដែលយើងរស់នៅប្រកបដោយអត្ថន័យនិងបានដើរទៅមុខយ៉ាងរឹងមាំ។ក្នុងឆ្នាំនេះ យើងបានយកឈ្នះលើហានិភ័យនិងបញ្ហាប្រឈមគ្រប់បែបយ៉ាង ដើម្បីជំរុញសេដ្ឋកិច្ចឲ្យអភិវឌ្ឍដោយគុណភាពខ្ពស់ បានពន្លឿនការផ្លាស់ប្តូរនៃចលករថ្មីនិងចលករចាស់ ហើយរក្សាដំណើរការសេដ្ឋកិច្ចឲ្យក្នុងក្របខ័ណ្ឌដ៏សមរម្យមួយ។ ការប្រយុទ្ធដើម្បីការពារផ្ទៃមេឃពណ៌ខៀវ ទឹកថ្លាយង់និងដីប្រកបដោយជីវជាតិត្រូវបានជំរុញយ៉ាងរលូន ហើយកិច្ចការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់បែបយ៉ាងបានអភិវឌ្ឍយ៉ាងឆាប់រហ័ស ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អជាបន្តបន្ទប់។យុទ្ធសាស្ត្រជាតិ ដូចជាការអភិវឌ្ឍទីក្រុងប៉េកាំង ទីក្រុងធានជីននិងខេត្តហឺពៃដោយស៊ីសង្វាក់គ្នា ការអភិវឌ្ឍខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ងសេ និងការកសាងតំបន់មហាឈូងសមុទ្រ ខេត្តក្វាងតុង ហុងកុងនិងម៉ាកាវជាដើមបានអនុវត្តជាបន្តបន្ទាប់ប្រកបដោយស្ថិរភាព។ ពេលខ្ញុំចុះទៅត្រួតពិនិត្យការងារនៅតំបន់នានា ខ្ញុំមានសេចក្តីរីករាយដោយបានឃើញ ច្រកសង្ខាងនៃទន្លេយ៉ងសេ មានពណ៌បៃតង ដីស្រែរាប់ម៉ឺនហិកតានៅតំបន់ជានសានជាំងពោរពេញដោយដំណាំស្រូវ ហើយតំបន់អភិវឌ្ឍ Qianhai ក្រុងសិនជិននិងសួនវិទ្យាសាស្ត្របច្ចេកវិទ្យាខ្ពស់ Zhangjiang ក្រុងសៀងហៃមានកម្លាំងរស់រវើក ស្ពានហុងកុង ជូហៃនិងម៉ាកាវបានតភ្ជាប់តំបន់ទាំងបី សមិទ្ធផលទាំងនេះមកពីការខិតខំតស៊ូរបស់ប្រជាជនគ្រប់ជនជាតិនិងអ្នកតស៊ូក្នុងយុគសម័យថ្មីនៃប្រទេសចិន។

1234...>

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ