ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

សិក្ខាសាលា​ស្តីពីប្រព័ន្ធ​​យុត្តិធម៌និង​សិទ្ធិមនុស្ស​រវាង​ចិននិង​អាមេរិក​លើកទី​ ៨ ប្រារព្ធឡើង​នៅ​ក្រុង​ប៉េកាំង

2018-12-07 15:54:16

    ​សិក្ខាសាលា​ស្តីពី​យុត្តិធម៌និង​សិទ្ធិមនុស្ស​រវាង​ចិននិង​អាមេរិក​លើកទី​ ៨ ដែលសហការ​​រៀបចំ​ដោយ​មូលនិធិ​អភិវឌ្ឍន៍​សិទ្ធិមនុស្ស​របស់​ចិន​និង​គណៈកម្មាធិការ​ទំនាក់ទំនង​រវាង​អាមេរិក​និង​ចិន​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រារព្ធឡើង​នៅ​ក្រុង​ប៉េកាំងកាល​​ពី​ថ្ងៃទី​ ៣ ដល់​ថ្ងៃទី​ ៥ ខែ​ធ្នូ ។

    លោក​ Jiang​ Jianguo អនុរដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​​បាន​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​សម្ពោធ​បើក​ ដោយ​បាន​បញ្ជាក់​ថា​ កិច្ច​ជំនួប​រវាង​ប្រមុខរដ្ឋ​នៃប្រទេស​ចិននិង​អាមេរិក​បាន​បើក​ធ្វើដោយ​ជោគជ័យ​​ពេល​ថ្មី​ៗ​កន្លងទៅនេះ​ បាន​ចង្អុល​បង្ហាញ​នូវ​ទិសដៅ​សម្រាប់ការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិននិង​អាមេរិកនៅ​ក្នុង​រយៈពេលខាងមុខនេះ​​ ។ លោក​រំពឹងទុក​ថា​ ការ​ផ្លាស់ប្តូរ​និង​ការ​សន្ទនា​រវាង​ចិននិង​អាមេរិក​នៅ​ក្នុង​វិស័យ​សិទ្ធិមនុស្ស​​អាចដើរ​តួនាទី​ពិសេសមួយ​​​ក្នុង​ការ​អភិវឌ្ឍបុព្ធហេតុ​សិទ្ធិមនុស្ស​នៃប្រទេស​ទាំងពីរ​ ព្រមទាំង​ជំរុញឲ្យ​ទំនាក់ទំនង​រវាង​ចិននិង​អាមេរិក​ទទួលបាន​ការ​រីក​ចម្រើន​យ៉ាង​ស្អាតស្អំ ។

    លោក Steve Orlins ប្រធាន​នៃ​គណៈកម្មាធិការ​ទំនាក់ទំនងរវាង​អាមេរិកនិង​ចិន​របស់​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា​ អាមេរិកនិង​ចិន​នឹង​អបអរស្វាគមន៍​ខួប ៤០ ឆ្នាំ​នៃការ​បង្កើត​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំងពីរ ។ ពេល​បច្ចុប្បន្ននេះ​ ទំនាក់ទំនង​រវាងអាមេរិក​និង​ចិន​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ដ៏​ពិសេស​មួយដែល​មាន​សារៈសំខាន់ក្រៃលែង​ ។ 

    ​សិក្ខាសាលា​លើកនេះ​បាន​ប្រារព្ធឡើង​ដោយ​ជោគជ័យ​បន្ទាប់​ពី​កិច្ច​ខិត​ខំប្រឹងប្រែង​រួមគ្នា​​នៃប្រទេស​ទាំងពីរ ។ លោក​បាន​រំពឹង​ថា​ សិក្ខា​សាលា​នេះ​អាចផ្តល់​ផល​វិជ្ជមាន​ដល់​ការ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ ។

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ