ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រុម​​ដឹកនាំ​បច្ចេក​វិទ្យានិង​វិទ្យាសាស្ត្រ​​ជាតិ​ចិន​បើក​ធ្វើ​កិច្ច​ប្រជុំ​លើកដំបូង​​​របស់​ខ្លួន​

2018-12-07 15:53:17

    លោកលី ខឺឈាង សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្សកុម្មុនិស្ត​និង​ជា​នាយករដ្ឋន្ត្រី​ចិន​បាន​ធ្វើ​ជា​អធិបតី​នៃ​សន្និសីទ​ពេញ​អង្គ​លើកដំបូង​នៃក្រុម​ដឹកនាំ​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​ជាតិ​ចិន​​កាលពី​ថ្ងៃទី​ ៦ ខែ​ធ្នូ​ ។ លោក​លីខឺ​ឈាង​បាន​គូស​បញ្ជាក់​ថា​ ​​ កំណែទម្រង់​យ៉ាង​ស៊ីជម្រៅរបស់​ចិន​​ ដើម្បី​បំផុស​កម្លាំងច្នៃ​​ប្រឌិតថ្មី​​ក្នុង​សង្គម​ព្រមទាំង​ធ្វើ​ឲ្យ​ការ​ច្នៃប្រឌិត​ថ្មី​ផ្នែក​បច្ចេកវិទ្យា​កាន់តែ​ដើរ​តួនាទី​ដឹកនាំ​ក្នុង​ការ​អភិវឌ្ឍជាតិ ។

    លោក​លីខឺឈាង​បាន​បញ្ជាក់​ក្នុង​កិច្ច​ប្រជុំ​ថា​ ផែនការ​យុទ្ធសាស្ត្រ​អំពីការ​ច្នៃប្រឌិត​ថ្មីផ្នែក​បច្ចេកវិទ្យា​​គួរ​តែ​ពិចារណា​ដល់​សភាពការណ៍​នៃ​ការ​អភិវឌ្ឍជាតិ​ចិនជា​ទូទៅ​ដោយ​​ ​ផ្តោត​សំខាន់ទៅលើ​ការ​ពុះពារ​ឧបសគ្គ​នៃ​បច្ចេកវិទ្យា​​ស្នូល​ បណ្តុះ​បណ្តាល​កម្លាំង​ចលករ​ថ្មី​ ដើម្បី​ជំរុញ​ឲ្យ​បច្ចេកវិទ្យា​និង​សេដ្ឋកិច្ចមាន​ភាព​ស៊ីចង្វាក់​គ្នា​ ​។ ក្រៅ​ពីនេះ​ នៅ​ត្រូវ​ធ្វើ​កំណែទម្រង់​​ទៅលើ​​ប្រព័ន្ធ​បច្ចេកវិទ្យា​យ៉ាង​ស៊ីជម្រៅ​ បង្កើន​កម្លាំង​ការពារ​កម្មសិទ្ធិ​បញ្ញា​​ ដើម្បី​បង្កើត​បរិយាកាសល្អ​​សម្រាប់​ការ​ច្នៃ​ប្រឌិតថ្មី​ ។ ក្រុម​ដឹកនាំ​បច្ចេកវិទ្យា​ជាតិ​ចិន​គួរតែ​បង្កើន​កិច្ច​សម្របសម្រួល​ និង​ប្រមូល​កម្លាំង​ពី​មជ្ឈដ្ឋាន​បច្ចេកវិទ្យា​និង​ភាគី​ពាក់​ព័ន្ធនានា​ ខិតខំប្រឹងប្រែង​ដើម្បី​កសាង​​​ប្រទេស​បែបច្នៃប្រឌិត​ថ្មី​ ។​

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ