ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក​ថ្លែងថា​ បានអនុវត្ត​ភារកិច្ច​ហោះហើរ​ពិសេស​នៅ​អ៊ុយក្រែន​

2018-12-07 15:32:53

    ថ្ងៃទី៦​ខែធ្នូ​ ក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក​បានថ្លែងថា ​សហរដ្ឋអាមេរិក​និងបុគ្គលិក​របស់​ប្រទេសជា​សម្ព័ន្ធមិត្ត​បានអនុវត្ត​ភារកិច្ច​ហោះហើរ​ពិសេស​មួយ​នៅលំហ​អាកាស​អ៊ុយក្រែន ។

    ថ្ងៃដដែល​ ក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយថា ​ភារកិច្ច​ហោះហើរ​ពិសេស​លើកនេះគឺ​ធ្វើឡើង​ក្រោម​អនុសញ្ញា​បើកទូលាយ​អាកាស ​ហើយ​ការជ្រើសរើស​ធ្វើ​ប្រតិបត្តិការ​នៅពេលនេះ​គឺមាន​គោលដៅ​រំលឹកឡើងវិញ​នូវកិច្ចសន្យា​របស់​សហរដ្ឋអាមេរិក​ចំពោះ​អ៊ុយក្រែននិង​ប្រទេសជា​ដៃគូ​ផ្សេងទៀត ។

    សេចក្តីថ្លែងការណ៍​បានរិះគន់​ចំពោះ​រុស្ស៊ីដែល​បានបង្ក​រឿងហេតុ​និងសកម្មភាព​ដ៏មាន​លក្ខណៈ​គំរាមកំហែង​កាន់តែ​ច្រើន​ឡើងៗ ​ហើយ​បង្កើន​ការវាយប្រហារ​នាវានៃ​កងទ័ព​ជើងទឹក​អ៊ុយក្រែន​នៅលំហ​សមុទ្រខ្មៅ​ដែលក្បែរ​ច្រកសមុទ្រ​ Kerch ​។ សេចក្តីថ្លែង​ការណ៍​ក៏បាន​ថ្លែងថា ​បើសិនជា​រុស្ស៊ីបន្តធ្វើ​សកម្មភាព​បែបនេះ​នៅ​អ៊ុយក្រែន​ជាដើម​ នោះ​ទំនាក់ទំនង​សហរដ្ឋអាមេរិក​និងរុស្ស៊ី​នឹងមិនអាច​កែលម្អ​នោះទេ ។

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ