ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

កិច្ចប្រជុំ​ស្តីពី​ការដឹកជញ្ជូន​តាមផ្លូវថ្នល់​អន្តរជាតិ​បាន​បិទបញ្ចប់ ​គំនិត​ផ្តួចផ្តើម​ស្តីពី​ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ​របស់ចិន​ត្រូវគេ​កោតសរសើរ​

2018-11-09 15:36:30

    ថ្ងៃទី៨​ខែវិចិ្ឆកា ​កិច្ចប្រជុំ​ស្តីពី​ការដឹកជញ្ជូន​តាមផ្លូវថ្នល់​អន្តរជាតិ​បាន​បិទបញ្ចប់​នៅក្រុង​ម៉ាស្កាត ​រដ្ឋធានី​ប្រទេស​អូម៉ង់ ​គំនិត​ផ្តួចផ្តើម​ស្តីពី​ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ​របស់ចិន​ត្រូវ​អ្នកចូលរួម​សន្និសីទ​កោតសរសើរ ។

    លោក​ Barroso ​អតីត​ប្រធាន​នៃ​គណៈកម្មាធិការ​សហភាពអឺរ៉ុប​បានថ្លែងថា ​ការអភិវឌ្ឍ​របស់ចិន​បានផ្តល់​បទពិសោធន៍​សម្រាប់​ជាមេរៀន​ដល់​ពិភពលោក​ ។ ​គំនិត​ផ្តួចផ្តើម​ស្តីពី​ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ​ដែល​ប្រទេសចិន​បាន​លើកឡើងនោះ​នឹងតភ្ជាប់​ពាណិជ្ជកម្ម​ទូទាំង​ពិភពលោក​ ដែល​នឹង​ជួយ​លុប​បំបាត់​ឧបសគ្គ​រវាង​ប្រទេស​នានា ។

    រដ្ឋមន្ត្រី​ដឹកជញ្ជូន​និង​ទូរគមនាគមន៍​របស់​អូម៉ង់បាន​បញ្ជាក់​ថា​ គំនិត​ផ្តួចផ្តើម​ស្តីពី​ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ​របស់ចិន​បាន​រួមវិភាគទាន​ចំពោះ​ការអភិវឌ្ឍ​នៃ​ពាណិជ្ជកម្ម​ពិភពលោក ។

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ