ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

តើប្រភេទ​ឌីជីថល​បែបណា​ដែល​យើង​ត្រូវការ?​

2018-11-09 15:41:08

    ពេល​ថ្មីៗកន្លង​ទៅនេះ​ មហាសន្និបាត​បណ្តាញ​អ៊ីនធើណែត​អន្តរជាតិ​លើកទី៥​បានបើក​ធ្វើនៅ​ក្រុង ​Wu ​zhen ​ប្រទេសចិន ។

    មុនបើកធ្វើ​មហាសន្និបាត​បណ្តាញ​អ៊ីនធើណែត​អន្តរជាតិ​លើកនេះ ​តូបលក់​កាសែត​និង​ទស្សនាវដ្តី​មួយនៃ​សង្កាត់ ​Manhattan ​ក្រុងញូវយ៉ក​ទទួលបាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ។​ ​ទស្សនាវដ្តី ​Columbia ​Journalism ​Review ​បាន​បោះពុម្ព​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ដែលត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ទៅ​លើ​កាសែត​និង​ទស្សនាវដ្តី​ដែល​ត្រាប់តាម​កាសែត​និងទស្សនាវដ្តី​ពិតនានា​ ដើម្បី​ដាស់តឿន​ប្រជាជន​ទាំងអស់​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការរាលដាល​នៃព័ត៌មាន​ក្លែងក្លាយ​លើ​បណ្តាញ​អ៊ីនធើណេត ។

    មកទល់​ចុងខែមិថុនា​ឆ្នាំ២០១៨​នេះ ​អត្រា​ប្រើប្រាស់​បណ្តាញ​អ៊ីនធើណែត​ទូទាំង​ពិភពលោក​បាន​លើសពី​៥៥ភាគរយ​ ប្រហែល​មាន​មនុស្ស​ចំនួន​៤២០០​លាននាក់​ទទួល​ព័ត៌មាន​តាមរយៈ​បណ្តាញ​អ៊ីនធើណែត ។

    ដូច្នេះ ​ខ្លឹមសារ​ផ្សព្វផ្សាយ​លើ​បណ្តាញ​អ៊ីនធើណែត​គឺសំខាន់​ណាស់ ​ប៉ុន្តែ ​មនុស្សជាតិ​ត្រូវ​ប្រឈម​​នឹង​ការពិត​ដែលមាន​ព័ត៌មាន​ក្លែងក្លាយ​រាលដាល​ដោយ​ផ្តេសផ្តាស​លើ​បណ្តាញ​អ៊ីនធើណែត ។

    លោក​ Tim ​Berners-Lee ស្ថាបនិកនៃបណ្តាញ ​World Wide​និងជា​អ្នក​វិទ្យាសាស្ត្រ​កុំព្យូទ័រនៃប្រទេស​អង់គ្លេស​បាន​ថ្លែង​ទៅកាន់​ទីភ្នាក់​ងារព័ត៌មានReuters ​អង់គ្លេស​ ​ដោយ​បាន​សំដែង​ការ​អស់សង្ឃឹម​ចំពោះ​ស្ថានការណ៍​អភិវឌ្ឍ​បណ្តាញ​អ៊ីនធើណែត​នាពេល​បច្ចុប្បន្ននេះ​ ពោលគឺ​ ក្រុមហ៊ុន​បណ្តាញអ៊ីនធើណែត​សំខាន់​ៗ​មួយ​ចំនួនបាន​ប្រមូល​សិទ្ធិក្នុង​ដៃ​ ទិន្នន័យឯកជន​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ផ្តេសផ្តាស ការ​ចង​គំនុំ​បាន​រីក​រាលដាល​លើ​បណ្តាញ​អ៊ីនធើណែត​ នេះ​បាន​ឃ្លាត​ហួស​ឆ្ងាយ​ពី​គោលបំណង​របស់​លោក​ចំពោះការ​បង្កើត​បណ្តាញ​World Wide ​កាលពីមុន​ ។

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ