ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ប្រទេសចិន​និង​ពិភពលោក​សុទ្ធតែ​ត្រូវកសាង​ស្ពាន​ឆ្ពោះទៅកាន់​វិបុលភាព​ជាមួយគ្នា​

2018-11-07 17:56:41

    ជា​ពិសេស​គឺ​ក្នុងរយៈពេល​ ២ ឆ្នាំចុងក្រោយ​នេះ​ ការការ​ពារ​និយម​ផ្នែក​ពាណិជ្ជកម្ម​បាន​ងើបឡើង​វិញ​ជាបណ្តើរៗ ​  ហើយ​ជម្លោះ​ពាណិជ្ជកម្ម​បាន​កើន​ឡើង​ជា​​បន្តបន្ទាប់ ។

    តាម​ស្ថិតិ​នៃអង្គការ​ពាណិជ្ជកម្មពិភពលោកបាន​​ឲ្យ​ដឹង​ថា​ ក្នុងឆមាសទី​មួយ​នាឆ្នាំ​២០១៧បាន​ចាត់​វិធានការ​ការពារពាណិជ្ជកម្មសរុប​​ចំនួន​ ៣០៩ លើក​ក្នុង​ក្របខ័ណ្ឌ​ពិភពលោក​ ។ នេះបាន​នាំមក​នូវភាព​មិន​ប្រាកដប្រជា​​យ៉ាង​ធំធេងនៃ​សកលភារូបនីយកម្ម​​ និង​ប៉ះពាល់​ដល់​ជំនឿទុកចិត្ត​ចំពោះ​ពាណិជ្ជកម្ម​ពហុភាគី​និងសកលភាវូបនីយកម្ម​​ក្នុងទីផ្សារ​ ។

    អង្គការ​ហិរញ្ញវត្ថុ​អន្តរជាតិ​សំខាន់​ៗ​ ក្នុងនោះរួម​ទាំង​ធនាគារ​ពិភពលោក​ផងបាន​ទម្លាក់​ការ​រំពឹងទុក​​ចំពោះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​នាពេល​អនាគត​ដោយសារ​​កំណើន​នៃ​ពន្ធគយ​និង​ភាព​តានតឹងផ្នែក​​ពាណិជ្ជកម្ម​ ។

    ថ្វីបើ​សេដ្ឋកិច្ចចិន​នាពេលបច្ចុប្បន្ន​ទទួលរង​ផលប៉ះពាល់​ពី​ភាពមិន​ច្បាស់លាស់​និង​អស្ថេរភាព​នៃ​សេដ្ឋកិច្ច​សកល​និង​ឥទ្ធិពល​នៃ​ការការពារនិយម​ផែ្នកពាណិជ្ជកម្ម​ក៏ដោយ​ ក៏​មាន​សម្ពាធ​ធ្លាក់ចុះ​ដែរ។​ប៉ុន្តែ​សភាពការណ៍មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​រយៈពេល​យូរអង្វែង ​នៅតែ​មាន​សុទិដ្ឋិនិយម​ វា​ដោយមក​ពី​ ប្រទេសចិន​មានទីផ្សារ​ធំធេង ​មាន​ប្រភព​ធនធាន​មនុស្ស​សម្បូរបែប​ បរិយាកាស​ធ្វើអាជិវកម្ម​បន្ត​កែលម្អ​ ក្រៅពី​បន្ត​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ ប្រទេសចិន​នឹង​ពង្រីក​ការបើកទូលាយ​ទីផ្សារ​ហិរញ្ញវត្ថុ​របស់ខ្លួន​ថែមទៀត។​ព្រមពេល​ជា​មួយ​គ្នានេះ​ដែរ​ រដ្ឋាភិបាល​នឹង​អនុវត្ត​គម្រោង​ផែនការ​កាន់តែ​ខ្លាំង​ រួមមាន​ ការ​កាត់បន្ថយ​ស្ថាប័ន​រដ្ឋបាល​ កាត់បន្ថយ​ពន្ធ​និង​កាត់បន្ថយ​តម្លៃ​នៅលើ​ទីផ្សារ​ព្រមទាំង​ពង្រឹង​ការការពារ​កម្មសិទ្ធិ​បញ្ញា​បន្ថែមទៀត។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ