ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ប្រទេសចិន​និង​ពិភពលោក​សុទ្ធតែ​ត្រូវកសាង​ស្ពាន​ឆ្ពោះទៅកាន់​វិបុលភាព​ជាមួយគ្នា​

2018-11-07 17:56:41

    ការបើកទូលាយ​គឺជា​សញ្ញា​ដ៏លេចធ្លោ​នៃប្រទេសចិន​បច្ចុប្បន្ន ។ ប្រទេសចិន​បានបន្ត​ពង្រីក​ការបើកទូលាយ​ឥតឈប់ឈរ ដែល​មិនគ្រាន់តែ​បាន​អភិវឌ្ឍ​ខ្លួនឯង​ប៉ុណ្ណោះទេ ថែមទាំង​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ពិភពលោក​ផង​ដែរ ។ ប៉ន្មាន​ថ្ងៃ​កន្លងមកនេះ ការសួរយោបល់ ការជួញដូរ និងការចុះហត្ថលេខា​មានជាញឹកញាប់​ក្នុង​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ និន្នាការ​នៃសេដ្ឋកិច្ចចិន​បាន​ផ្លាស់ប្តូរ​ពី​ការពឹងផ្អែកលើ​ការនាំចេញ​ទៅជា​បែប​ប្រើប្រាស់​វិញ ។

    តាម​ការប្រមាណ​ជាផ្លូវការ​ ​ក្នុង​រយៈពេល​ ១៥​ ឆ្នាំ  ​ខាង​មុខ​នេះ  ​​ទំនិញ​និង​សេវាកម្ម​ដែល​ប្រទេស​ចិន​នាំ​ចូល​នឹង​មាន​តម្លៃ​លើស​ពី​៣០​ទ្រី​លាន​ដុល្លារ​អាមេរិក​និង​១០​ទ្រី​លាន​ដុល្លារ​អាមេរិក​ដោយ​ឡែកពី​គ្នា។

    លោកស្រី​ Christine ​Lagarde ​អគ្គនាយិកា​អង្គការ​រូបិយវត្ថុ​អន្តរជាតិ​បាន​យល់ឃើញ​ថា ​“ប្រទេសចិន​កំពុង​បង្កើត​ស្ពាន​ឈាន​ទៅ​កាន់​វិបុល​ភាព​” ​ ដោយសារ​ក្នុង​ត្រីមាស​ទី​១​ដល់​ទី​៣​នា​ឆ្នាំ​នេះ​ ​អត្រា​ផ្តល់​វិភាគទាន​របស់​ការប្រើប្រាស់​​ចំពោះ​ GDP ​របស់​ចិន​​មាន​ដល់​ទៅ ​៧៨ %  ​ខណៈ​កាលពី​ ៥  ឆ្នាំ​មុន ​ស្ថិតិ​នេះ​​មាន​ត្រឹមតែ ​៥០ % តែប៉ុណ្ណោះ។ ​ ​ការបង្កើត​ “ស្ពាន​ឈាន​ទៅ​កាន់​វិបុលភាព​” ​មួយ​នេះ ​មិនគ្រាន់តែ​ជា​តម្រូវការ​របស់​ប្រជាជន​ចិន​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​​ជា​តម្រូវការ​របស់​ពិភពលោក​ផង​ដែរ។

    ឆ្នាំ​នេះ​ជា​ខួប​​​ទី ១០ ​នៃ​​វិបត្តិ​ហិរញ្ញវត្ថុ​អន្តរជាតិ​។ ​១០​ឆ្នាំ​កន្លង​មក​នេះ​ ​ថ្វីបើ​សេដ្ឋកិច្ច​ពិភពលោក​​​បាន​លេចចេញ​និន្នាការ​ងើបឡើងវិញ​មែន ​តែ​បច្ចុប្បន្ន​ក៏​បាន​បង្ហាញ​នូវ​ហានិភ័យ​និង​បញ្ហា​ប្រឈម​​ដ៏​គួរឲ្យ​ព្រួយបារម្ភ​ផង​ដែរ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ