ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ប្រទេសចិន​និង​ពិភពលោក​សុទ្ធតែ​ត្រូវកសាង​ស្ពាន​ឆ្ពោះទៅកាន់​វិបុលភាព​ជាមួយគ្នា​

2018-11-07 17:56:41

    បន្ទាប់ពី​លោក​ប្រធានរដ្ឋចិន​ស៊ីជីនភីង​បាន​ប្រកាសថា ​ប្រទេសចិន​នឹងចាត់​វិធានការ​ចំនួន៥​ដើម្បី​ពង្រីក​ការបើកទូលាយ​ថែមមួយ​កម្រិតទៀត​ក្នុងពិធី​សម្ពោធបើក​នៃពិព័រណ៍​នាំ​ចូល​ចិនអន្តរជាតិ​លើកដំបូង​នៅថ្ងៃទី៥​ខែវិចិ្ឆកា​ លោក​លីខឹឈាង​ នាយករដ្ឋមន្ត្រី​ចិន​នៅថ្ងៃទី៦​ខែវិចិ្ឆកាបាន​រៀបចំធ្វើ​កិច្ចប្រជុំ​​​ជាមួយ​អ្នកទទួល​ខុសត្រូវនៃ​អង្គការ​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​អន្តរជាតិ​សំខាន់ៗ​ចំនួន៦​ ដោយ​រំលឹក​ម្តងទៀតថា​ ប្រទេសចិន​នឹងជំរុញ​ការបើកទូលាយ​​​កម្រិតខ្ពស់​និងជំរុញ​ការអភិវឌ្ឍ​​ដោយមាន​គុណភាព​ខ្ពស់ ។

    ថ្ងៃដដែល​ លោក ​វ៉ាងឈីសាន ​អនុប្រធាន​រដ្ឋចិន​បានថ្លែង​នៅវេទិកា​សេដ្ឋកិច្ច​ច្នៃប្រឌិតថ្មី​ឆ្នាំ២០១៨​នៅ​សិង្ហបុរីថា​ ប្រទេស​ចិននឹង​ធ្វើកិច្ចការ​របស់ខ្លួន​ឲ្យបានល្អ ​ប្រកាន់ខ្ជាប់​គោលនយោបាយ​ជាតិជា​មូលដ្ឋាន​ដែល​បើកទូលាយ​ចំពោះ​អន្តរជាតិ​ រួមជាមួយ​បណ្តា​ប្រទេស​នានា​ដើម្បី​ជំរុញ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​ឆ្ពោះទៅ​រក​ភាពនៃ​ការបើកទូលាយ​ បរិយាប័ន្ន ​អំណោយផល​ តុល្យភាពនិង​ឈ្នះ-ឈ្នះ ។

    ព្រមជាមួយនេះ ពិព័រណ៍​អាកាសចរណ៍​និង​អវកាស​អន្តរជាតិចិន​និង​មហាសន្និបាត​បណ្តាញអ៊ីនធើណេត​ពិភពលោក​លើកទី ៥ ក៏បាន​ប្រារព្ធធ្វើ​នៅ​ប្រទេសចិន​ជាបន្តបន្ទាប់​ដែរ ប្រទេសចិនបាន​បង្ហាញ​ចំពោះ​ពិភពលោក​នូវ​ការប្តេជ្ញាចិត្ត​ក្នុងការ​រួមគ្នា​អភិវឌ្ឍ​ទៅមុខ​ជាមួយ​ពិភពលោក​ជាមួយនឹង​សកម្មភាព​កាន់តែ​បើកទូលាយ​ថែមទៀត ។

    ប្រទេសចិន​ទទួលបាន​សមិទ្ធផល​កាន់តែ​ធំធេង​ក្នុងរយៈពេល ៤០ ឆ្នាំ​នៃ​កំណែទម្រង់​និង​ការបើកទូលាយ ចំណូល​ជាមធ្យម​ក្នុង​មនុស្ស​ម្នាក់ៗ​នៃប្រទេសចិន​បាន​កើនឡើង ២៥ ដង ហើយ​ប្រជាជន​ជាង ៧០០ លាននាក់​បាន​រួចផុតពី​ភាពក្រីក្រ គឺត្រូវជា ៧០ ភាគរយ​នៃ​ប្រជាជន​ដែលរួចផុតពី​ភាពក្រីក្រ​ទូទាំងពិភពលោក ដែល​បានរួមចំណែក​ដ៏សំខាន់​ដល់​ការអភិវឌ្ឍ​ពិភពលោក ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ