ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូងព្រមទាំងថ្លែងសុន្ទរកថា

2018-11-05 13:59:35

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូង (ហៅកាត់ថា ពិព័រណ៍ CIIE )បានសម្ពោធបើកនៅទីក្រុងសៀងហៃប្រទេសចិននៅព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។

លោក ស៊ី ជីនភីង បានសម្គាល់ឃើញថា ការរៀបចំពិព័រណ៍នាំចូលចិនអន្តរជាតិគឺជាវិធានការធំនិងសំខាន់របស់ប្រទេសចិនសម្រាប់ការបើកទូលាយដោយម្ចាស់ការនូវទីផ្សាររបស់ខ្លួនចំពោះពិភពលោក ជាប្រតិបតិ្តការជាក់ស្តែងរបស់ប្រទេសចិនដើម្បីជំរុញកិច្ចកសាងសេដ្ឋកិច្ចសកលដែលប្រកបដោយភាពបើកទូលាយ ក៏ដូចជាគាំទ្រការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចផងដែរ។ ជាមួយគ្នានេះ លោកបានអំពាវនាវឲ្យបណ្តាប្រទេសនានាបង្ហាញនូវភាពក្លាហានកាន់តែច្រើនដើម្បីជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការបែបបើកទូលាយនិងសម្រេចបាននូវការអភិវឌ្ឍរួម។

ដើម្បីបើកទូលាយថែមមួយកម្រិតទៀត លោក ស៊ី ជីនភីងបានប្រកាសថា ប្រទេសចិននឹងបំផុសសក្តានុពលនាំចូល បន្ធូរបន្ថយជាបន្តបន្ទាប់នូវការអនុញ្ញាតឲ្យចូលបណ្តាក់ទុននៅទីផ្សារចិន និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីឲ្យរីកចម្រើនកាន់តែស៊ីជម្រៅ។ តាមការប៉ាន់ប្រមាណ នៅរយៈពេល១៥ឆ្នាំនាពេលអនាគត ទំនិញនិងសេវាកម្មដែលប្រទេសចិននាំចូលនឹងមានតម្លៃលើសពី៣០ទ្រីលានដុល្លារអាមេរិកនិង១០ទ្រីលានដុល្លារអាមេរិកដោយឡែកពីគ្នា ៕


ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ