ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានហុងកុង-ជូហៃ-ម៉ាកាវ គឺជា “ការច្នៃប្រឌិតថ្មីរបស់ប្រទេសចិន”ដែលទទួលបានលទ្ធផលដ៏អស្ចារ្យថែមទៀត

2018-10-24 13:17:51

កាលពីថ្ងៃទី ២៣ ខែតុលា លោកប្រធានរដ្ឋចិនស៊ីជីនភីង បានអញ្ជើញចូលរួមពិធីដាក់ឲ្យប្រើប្រាស់ស្ពានហុងកុង-ជូហៃ-ម៉ាកាវដែលបានប្រារព្ធឡើងនៅក្រុងជូហៃ ខេត្តក្វាងតុង ប្រទេសចិនព្រមទាំងប្រកាសដាក់ឲ្យប្រើប្រាស់ស្ពានជាផ្លូវការ។រហូតដល់បច្ចុប្បន្ននេះ "វិស្វកម្មដ៏អស្ចារ្យ" ដែលបានរៀបចំសាងសង់ឡើងអស់រយៈពេល ១៥ ឆ្នាំនិងមានប្រវែងសរុប ៥៥ គីឡូម៉ែត្រ នេះត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

ស្ពានហុងកុង-ជូហៃ-ម៉ាកាវ គឺជាគម្រោងចរាចរណ៍ឆ្លងកាត់សមុទ្រដែលវែងជាងគេនិងលំបាកជាងគេបំផុតលើពិភពលោកដែលរួមសហការសាងសង់ដោយខេត្តក្វាងតុង តំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវជាលើកដំបូង។ស្ពាននេះជាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏សំខាន់បំផុតនៅតំបន់ Dawan នៃខេត្តក្វាងតុង តំបន់ហុងកុងនិងម៉ាកាវ។នេះជាលើកដំបូងដែលសម្រេចបាននូវការតភ្ជាប់រវាងផ្លូវគោកក្រុងជូហៃទៅកាន់ តំបន់ម៉ាកាវនិងហុងកុង។បន្ទាប់ពីស្ពាននេះត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ការធ្វើដំណើរពីតំបន់ហុងកុងទៅក្រុងជូហៃនិងតំបន់ម៉ាកាវនឹងត្រូវកាត់បន្ថយរយៈពេលពោលគឺពី ៣ ម៉ោងមកនៅត្រឹមតែ ៤៥ នាទីដែលនឹងជំរុញការអភិវឌ្ឍតំបន់ Dawan នៃខេត្តក្វាងតុង តំបន់ហុងកុងនិងម៉ាកាវយ៉ាងឆាប់រហ័ស។លោក Meng Fanchao អគ្គស្ថាបត្យករនៃស្ពានហុងកុង-ជូហៃ-ម៉ាកាវបានថែ្លងថា វានឹងផ្លាស់ប្តូរទាំងស្រុងនូវរចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ចនិងចរាចរណ៍នាបច្ចុប្បន្ននេះដែលនាំឲ្យប្រជាជនទទួលបានជីវិតរស់នៅបែបថ្មី ហើយនឹងនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចរាប់ពាន់លាន។

ក្នុងពេលកសាងស្ពានហុងកុង-ជូហៃ-ម៉ាកាវ សម្ភារៈថ្មី សិល្បៈថ្មី បរិក្ខាថ្មី និងបច្ចេកវិទ្យាថ្មីបានលេចចេញឡើងគ្មានទីបញ្ចប់ ក្នុងនោះ គ្រាន់តែកម្មសិទ្ធិបញ្ញាមានដល់ទៅជាង ៤០០ មុខ បានបំពេញភាពចន្លោះប្រហោងនៃវិស័យជាច្រើន។លោក Su Quanke អគ្គវិស្វករមន្ទីរគ្រប់គ្រងស្ពានហុងកុង-ជូហៃ-ម៉ាកាវ បានវាយតម្លៃថា ៖ “ស្ពានហុងកុង-ជូហៃ-ម៉ាកាវ ជាស្ពានបច្ចេកវិទ្យានិងច្នៃប្រឌិតដ៏ពិតប្រាកដ។នៅពីក្រោយបញ្ហាប្រឈមលំដាប់ពិភពលោកទាំងនេះ គឺជាកម្លាំងជំរុញដ៏ខ្លាំងក្លាប្រកបដោយភាពច្នៃប្រឌិតលើផ្នែកសំខាន់និងការគាំទ្រផ្នែកបច្ចេកវិទ្យាដ៏រឹងមាំ។”

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ