ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

មន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ីអំពាវនាវសហគ្រាសម៉ាឡេស៊ីនិងចិនឲ្យបង្កើនកិច្ចសហប្រតិបត្តិការ

2018-10-12 15:42:20

ថ្ងៃទី១១ ខែតុលា លោកAzminរដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ចម៉ាឡេស៊ីបានថ្លែងថា សហគ្រាសម៉ាឡេស៊ីគួរតែបង្កើនកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសប្រទេសចិន ដើម្បីស្វែងរកកាលានុវត្តភាពថ្មី។រដ្ឋាភិបាលម៉ាឡេស៊ីបន្តស្វាគមន៍ចំពោះការវិនិយោគពីប្រទេសចិន។

លោកAzminបានមានប្រសាសន៍ថា ម៉ាឡេស៊ីស្វាគមន៍ចំពោះការវិនិយោគពីប្រទេសចិន ពិព្រោះនេះនឹងបង្កើនឱកាសនិងនាំមកនូវបច្ចេកទេសថ្មី។

លោកបានថ្លែងទៀតថា ម៉ាឡេស៊ីរំពឹងថា ប្រទេសចិនអាចដើរតួនាទីដឹកនាំលើវិស័យសេដ្ឋកិច្ច ហើយក៏រំពឹងថា នឹងរៀនសូត្រពីប្រទេសចិនតាមគោលនយោបាយមើលទៅទិសបូពា៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ