ថ្ងៃទី១២ ខែតុលា លោកLiKuiwenអ្នកនាំពាក្យព័ត៌មាននៃអគ្គនាយករដ្ឋានគយប្រទេសចិនបានថ្លែងនៅទីក្រុងប៉េកាំងថា តាមការធ្វើស្ថិតិនៃគយចិនបានឲ្យដឹងថា ពីត្រីមាសទី១ដល់ត្រីមាសទី៣នៅឆ្នាំ២០១៨ ទំហំទឹកប្រាក់នាំចេញនិងនាំចូលរបស់ប្រទេសចិនទៅកាន់អាមេរិកគឺ៣,០៦ទ្រីលានយាន់ប្រាក់ចិន កើនឡើង៦,៥ភាគរយបើបៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៧ ស្មើនឹង១៣,៨ភាគរយនៃតម្លៃសរុបក្នុងការធ្វើពាណិជ្ជកម្មជាមួយក្រៅប្រទេសនៃរបស់ប្រទេសចិន អាមេរិកនៅតែជាដៃគូពាណិជ្ជកម្មធំទី២របស់ប្រទេសចិន៕