ថ្ងៃទី ១១ ខែតុលា តុលាការយោធាអេហ្ស៊ីបបានកាត់ទោសប្រហារជីវិតចំពោះជនបង្ករឿងវាយប្រហារភេរវកម្មនៅព្រះវិហាចំនួន ១៧ នាក់ និងកាត់ទោសចំពោះមនុស្ស ១៩ នាក់ជាប់គុកអស់មួយជីវិត ។ ក្រៅពីនេះ កាត់ទោសចំពោះមនុស្ស ១០ នាក់ទៀតឲ្យជាប់គុករយៈពេលពី ១០ ដល់ ១៥ ឆ្នាំ ។
សូមបញ្ជាក់ថា ជនដែលត្រូវកាត់ទោសដោយសារតែបទបង្ករឿងវាយប្រហារភេរវកម្មទាំងនេះត្រូវបញ្ជាក់ថាមានទំនាក់ទំនងក្នុងកម្រិតទីទៃគ្នាជាមួយនឹងអង្គការរដ្ឋអ៊ីស្លាម ដែលជាអង្គការជ្រុលនិយម និងធ្លាប់បង្កបង្កើតរឿងវាយប្រហារភេរវកម្មបែបអត្តឃាតចំនួន ៣ លើកដែលធ្វើសំដៅចំពោះ ព្រះវិហា ៕