ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកLiZhanshuប្រធានរដ្ឋសភាចិនជួបពិភាក្សាជាមួយលោកToLamសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនិងជារដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈវៀតណាម

2018-10-12 15:25:47

  ថ្ងៃ​ទី​១១​ខែ​តុលា នៅ​វិមាន​សភា​ប្រជាជន​ក្រុង​ប៉េកាំង លោក​LiZhanshuសមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយ​និស្ត​ចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​ToLamសមាជិក​ការិយា​ល័យ​នយោបាយនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀត​ណាម​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈវៀតណាម។

      ថ្លែង​ក្នុង​កិច្ច​ជំនួប លោក​LiZhanshuបាន​ថ្លែង​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​ស៊ីជីនភីង​អគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និង​លោក​NguyenPhu​Trongអគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម​បាន​សម្រាច​ការ​បំពេញ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក​ដែល​មាន​លក្ខណៈប្រវត្តិសាស្រ្ត​ចំនួន​២លើក បាន​បង្ហាញ​ទិស​ដៅ​ពី​មុំ​យុទ្ធសាស្រ្ត​សម្រាប់​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ចិន​និង​វៀត​ណាម​ក្នុង​យុគ​សម័យ​ថ្មី។រំពឹង​ថា ស្ថាប័ន​សន្តិសុខ​សាធារណៈរបស់​ភាគី​ទាំង​ពីរ​អាច​អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​គំនិត​ឯកភាព​សំខាន់​របស់​ថ្នាក់​ដឹក​នាំ​បក្ស​ទាំង​ពីរ​និង​ប្រទេស​ទាំងពីរ ជំរុញ​យ៉ាង​ប្រាកដ​ប្រជា​នូវ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ក្នុង​ការ​អនុវត្ត​ច្បាប់​រវាង​ភាគី​ទាំងពីរ ក៏​ដូច​ជា​រួម​ចំណែក​ថ្មី​ក្នុង​ការ​ពង្រឹង​ឋានៈកាន់​អំណាច​របស់​បក្ស​ទាំង​ពីរ គាំពារ​សន្តិសុខ​ជាតិ​និង​ស្ថិរភាព​សង្គម​នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ៕


ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ