ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកលីខឺឈាងនាយករដ្ឋមន្រ្តីចិនជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីកាហ្សាស្ថាន

2018-10-12 15:25:01

រសៀល​ថ្ងៃ​ទី​១១​ខែ​តុលា តាម​ម៉ោង​ក្នុង​តំបន់ នៅ​ក្រុង​ឌូសានបេ លោក​លីខឺឈាង​នាយក​រដ្ឋមន្រ្តី​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​Sagintayevនាយករដ្ឋមន្រ្តី​កាហ្សា​ស្ថាន​ដែល​អញ្ជើញ​ទៅ​ចូល​រួម​សន្និសីទ​ក្រុម​ប្រឹក្សា​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រតិបត្តិការ​សៀងហៃ។

      ថ្លែង​ក្នុង​កិច្ច​ជំនួប លោក​លីខឺឈាង​បាន​លើក​ឡើង​ថា​ ប្រទេស​ចិន​និង​កាហ្សាស្ថាន​ជា​ប្រទេស​ជិត​ខាង​ដ៏​មេត្រីភាព​ដែល​មាន​ទំនុក​ចិត្ត​លើ​គ្នា​ដោយ​ស្មោះ​ត្រង់និង​ជា​ដៃគូ​ជា​យុទ្ធ​សាស្រ្ត​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ដែលផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​និង​ឈ្នះ​-​ឈ្នះ។ភាគី​ទាំង​ពីរ​សុទ្ធ​តែ​ចាត់​ទុក​ស្ថិរភាព ការ​អភិវឌ្ឍ​និង​ភាព​ចំរុង​ចម្រើន​របស់​គូ​ភាគី​ជា​កាលានុវត្តភាព​ដ៏ល្អ​ប្រសើរ​សម្រាប់​ការ​អភិវឌ្ឍ​របស់​ខ្លួន។ប្រទេស​ចិន​រីក​រាយ​ក្នុង​ការ​រក្សា​និន្នាការ​ប្រាស្រ័យ​ទាក់​ទង​ជាន់​ខ្ពស់​ជា​មួយ​ភាគី​កាហ្សា​ស្ថាន ហើយ​ធ្វើ​ការ​ត​ភ្ជាប់​គ្នា​យ៉ាង​ស៊ី​ជម្រៅ​រវាង​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​និង​គោល​នយោបាយ​ខាង​សេដ្ឋកិច្ច​ថ្មី​ឈ្មោះ”ផ្លូវ​ភ្លឺស្វាង”របស់​ភាគី​កាហ្សា​ស្ថាន ពង្រឹង​និង​ពង្រីក​យ៉ាង​ពេញ​លេញ​នូវ​តួនាទី​ជា​គំរូ​នៃ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ផលិតភាព​រវាង​ចិន​និង​កាហ្សា​ស្ថាន ដើម្បី​ជំរុញ​ដោយ​នឹង​នរ​នូវ​គម្រោង​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ហើយ​នោះ ក៏​ដូច​ជា​ត្រួស​ត្រាយ​ឥត​ឈប់ឈរ​នូវ​វិស័យ​សហប្រតិបត្តិការ​ថ្មី​ផង​ដែរ៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ