ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ប្រទេសឥណ្ឌូណេស៊ីនឹងបញ្ចប់ការងាររុករកនិងជួយសង្រ្គោះក្នុងតំបន់រងគ្រោះរញ្ជួយខ្លាំងនិងរលកស៊ូណាមិក

2018-10-12 15:24:21

   ថ្ងៃ​ទី​១១​ខែ​តុលា នាយកដ្ឋាន​ទប់ទល់​នឹង​គ្រោះ​ធម្មជាតិ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ប្រកាស​ថា គ្រោះ​រញ្ជួយ​ដី​យ៉ាង​ខ្លាំង​ក្លា​និង​រលក​យក្ស​ស៊ូណាមិក​ដែល​កើត​ឡើងនៅ​ខេត្ត​Central Sulawesi​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​នា​ពេល​កន្លង​ទៅ​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​២០៧៣​នាក់​ស្លាប់បាត់​បង់​ជីវិត ការ​ងារ​រុក​រក​និង​ជួយ​សង្រ្គោះ​នឹង​បញ្ចប់​ជា​ផ្លូវ​ការ​នៅ​រសៀល​ថ្ងៃ​ទី​១២​ខែ​តុលា។

      មន្រ្តី​នៃ​នាយកដ្ឋាន​ទប់ទល់​នឹង​គ្រោះ​ធម្មជាតិ​បាន​ថ្លែង​ថា គ្រោះ​រញ្ជួយ​ដី​យ៉ាង​ខ្លាំង​ក្លា​និង​រលក​ស៊ូណាមិក​លើក​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៦៨០​នាក់​បាត់​ខ្លួន និង​១ម៉ឺន​៧០០នាក់​រង​របួស ក្នុង​នោះ​មាន​២៥៤៩នាក់​រង​របួស​ធ្ងន់។ក្រៅ​ពី​នេះ រួម​ទាំង​អស់​មាន​ផ្ទះ​សម្បែង​៦ម៉ឺន​៧​ពាន់​៣រយ​ខ្នងត្រូវ​បំផ្លិច​បំផ្លាញ មនុស្ស​ជាង​៨​ម៉ឺន​នាក់​បាន​ជម្លៀស​ចេញ​ពី​តំបន់​រង​គ្រោះ៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ