ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកស្រី អ៊ុង សានស៊ូគី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាថ្លែងថា ប្រទេសមីយ៉ាន់ម៉ាមានឧត្តមភាពផ្នែកទីតាំងភូមិសាស្ត្រក្នុងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយនិងផ្លូវមួយ”

2018-10-12 14:42:37

នាពេលថ្មីៗកន្លងទៅនេះ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានជប៉ុន លោកស្រី អ៊ុង សានស៊ូគី ទីប្រឹក្សារដ្ឋប្រទេសមីយ៉ាន់ម៉ាបានថ្លែងថា ប្រទេសមីយ៉ាន់ម៉ាមានឧត្តមភាពផ្នែកទីតាំងភូមិសាស្ត្រក្នុងគំនិតផ្តួតផ្តើម “ខ្សែក្រវាត់មួយនិងផ្លូវមួយ ” ដូច្នេះ ប្រទេសមីយ៉ាន់ម៉ាគួរតែពង្រឹងនិងពង្រីកទំនាក់ទំនងមេត្រីភាពជាមួយប្រទេសជិតខាង ។

លោកស្រី អ៊ុង សានស៊ូគី បានលើកឡើងទៀតថា ប្រទេសមីយ៉ាន់ម៉ាជឿជាក់ថា គំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយនិងផ្លូវមួយគឺជាគំនិតផ្តួចផ្តើមដែលអាចផ្តល់ផលប្រយោជន៍ដល់ទ្វេភាគី មីយ៉ាន់ម៉ានឹងរួមសហការជាមួយប្រទេសចិនធ្វើការងារត្រៀមរៀបចំឲ្យបានល្អ ។ លោកស្រីជឿជាក់ថា ការជំរុញទំនាក់ទំនងមេត្រីភាពជាមួយប្រទេសមួយ អាចជំរុញទំនាក់ទំនងជាមួយប្រទេសផ្សែងទៀត ៕


ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ