ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកស្រីPeng Liyuan ភរិយារបស់លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានផ្ញើសារសាទរចំពោះពិធីប្រគល់រង្វាន់អប់រំសម្រាប់កុមារីនិងស្រ្តីលើកទី៣នៃអង្គការយូណេស្កូ

2018-10-12 14:50:16

ថ្ងៃទី ១១ ខែតុលា ពិធីប្រគល់រង្វាន់អប់រំសម្រាប់កុមារីនិងស្ត្រីលើកទី៣នៃអង្គការយូណេស្កូបានប្រារព្ធធ្វើនៅក្រុងប៉ារីស៍ប្រទេសបារាំង ។ លោកស្រី Peng Liyuan ភរិយារបស់លោក ស៊ីជីនភីង ប្រធានរដ្ឋចិន និងជាបេសកជនពិសេសទទួលបន្ទុកជំរុញការអប់រំនៃកុមារីនិងស្ត្រីរបស់អង្គការយូណេស្កូបានផ្ញើសារសាទរចំពោះពិធីប្រគល់រង្វាន់ ។

ថ្លែងក្នុងសារសាទរ លោកស្រី Peng Liyuan បានលើកឡើងថា ការអប់រំនៃកុមារីនិងស្ត្រីគឺជាបុព្វហេតុដ៏ខ្ពង់ខ្ពស់ ។ ការអភិវឌ្ឍកិច្ចការអប់រំនៃកុមារីនិងស្ត្រី និងធ្វើឲ្យស្ត្រីមានឱកាសបញ្ចេញសក្តានុពលអភិវឌ្ឍន៍របស់ខ្លួនដូចភេទបរុស គឺជាខ្លឹមសារសំខាន់និងវិធានការសំខាន់ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពពិភពលោក ឆ្នាំ ២០៣០ ។

លោកស្រីPeng Liyuan បានថ្លែងទៀតថា ក្នុងឋានៈជាបេសកជនពិសេសទទួលបន្ទុកជំរុញការអប់រំនៃកុមារីនិងស្ត្រីរបស់អង្គការយូណេស្កូ នាងខ្ញុំរីករាយរួមសហការជាមួយអង្គប្រជុំ ដើម្បីផ្តល់ការគាំទ្រដល់ការងារជាអទិភាពអំពីសមភាពយេនឌ័រនៅលើពិភពលោក ក្នុងន័យឲ្យកុមារីនិងស្ត្រីម្នាក់ៗលើពិភពលោកសុទ្ធតែអាចមានជីវភាពដ៏អស្ចារ្យ ៕


ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ