ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រសួងពាណិជ្ជកម្មចិនអះអាងថា ការចាត់វិធានការតបតវិញរបស់ប្រទេសចិនគឺដើម្បីគាំពារសិទិ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន គ្មានបំណងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាមេរិកនោះទេ

2018-10-12 14:53:59

ទាក់ទិននឹងរឿងដែលពេលថ្មីៗកន្លងទៅនេះ ប្រទេសអាមេរិកប្រកាសថា ការចាត់វិធានការតបតវិញរបស់ប្រទេសចិនក្នុងព្រឹតិ្តការណ៍ជម្លោះពាណិជ្ជកម្ម បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាមេរិក នៅថ្ងៃទី ១១ខែតុលា លោក Gao Feng អ្នកនាំពាក្យព័ត៌មាននៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ប្រការនេះគឺជាការឆ្លើយតបតវិញរបស់ប្រទេសចិនដែលប្រកបដោយវិចារណញ្ញណនិងភាពអត់ធ្មត់ដើម្បីគាំពារផលប្រយោជន៍របស់ខ្លួននិងគាំពារប្រព័ន្ធពាណិជ្ជកម្មពាហុភាគី គ្មានបំណងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អាមេរិកនោះឡើយ ។

ថ្លែងក្នុងសនិ្នសីទប្រកាសព័ត៌មានជាប្រចាំ លោក Gao Feng បានគូសបញ្ជាក់ថា អាមេរិកបានបំផុសព្រមនិងលើកកម្ពស់លំដាប់ថ្នាក់ជម្លោះពាណិជ្ជកម្មឥតឈប់ឈរ ដើម្បីគាំពារស្ថានភាពជាទូទៅនៃកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ប្រទេសចិនមិនចង់ធ្វើសង្គ្រាមពាណិជ្ជកម្មទេ ។ គោលបំណងដើមរបស់ប្រទេសចិនក្នុងការគាំពារទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកឲ្យទទួលបានការវិវឌ្ឍរីកចម្រើនដោយរឹងមាំគ្មានការកែប្រែងទេ ហើយបេ្តជ្ញាចិត្តដើម្បីគាំពារសិទិ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនក៏គ្មានការកែប្រែផងដែរ ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ