ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រសួងការបរទេសចិនអះអាងថា ប្រទេសចិនប្រឆាំងរាល់រូបភាពនៃការការពារនិយមផ្នែកពាណិជ្ជកម្ម និងប្រឆាំងរាល់ទង្វើដែលអនុវត្តតាមស្តង់ដារពីរយ៉ាង

2018-10-12 14:39:10

ថ្ងៃទី ១១ ខែតុលា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនកោតសរសើរចំពោះគោលជំហររបស់ប្រទេសកាណាដាស្តីពីកិច្ចព្រមព្រៀងរវាងអាមេរិក ម៉ិកស៊ិក និងកាណាដាមិនត្រូវប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសដទៃទៀត ប្រទេសកាណាដានឹងជំរុញការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងទៀតតាមសេចកី្តសម្រេចចិត្តរបស់ខ្លួន ។ ព្រមជាមួយគ្នានេះ លោក Lu Kang បានរំលឹកឡើងវិញថា ប្រទេសចិនប្រឆាំងរាល់រូបភាពនៃការការពារនិយាយផ្នែកពាណិជ្ជកម្ម និងប្រឆាំងរាល់ទង្វើតាមលេសគ្រប់បែបយ៉ាងដែលអនុវត្តតាមស្តង់ដារពីរយ៉ាង ៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ