ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៃ​អង្គការ​សហប្រជាជាតិ​រៀបចំកិច្ចប្រជុំ​ស្តីពីការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពណ៌​បៃតង​នៃ​ទីក្រុង​“ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​

2018-10-11 15:38:44

​    ថ្ងៃទី ៩ ខែ​តុលា ​កិច្ចប្រជុំ​ស្តីពីការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពណ៌​បៃតង​នៃ​ទីក្រុង​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​"​លើក​ទី ៣ ដែល​រៀបចំ​ដោយ​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៃ​អង្គការ​សហប្រជាជាតិ​​បាន​បើក​ធ្វើ​នៅ​ក្រុង​វីយ៉េន ប្រទេស​អូទ្រីស​ ។ អង្គប្រជុំ​បាន​ខិត​ខំ​រួមសហការ​គ្នា​និង​សម្រេច​ការ​ឈ្នះ​-​ឈ្នះ ដើម្បី​ជំរុញ​ដល់​ការអភិវឌ្ឍជា​​និរន្តរភាពនៅ​​ពេល​អនាគត ។ 

    ប្រតិភូ​នៃទីក្រុង​ចំនួន​១៨៨ ដែលមក​ពី​ប្រទេស​ជិត ៩០ ប្រទេស​បាន​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​លើក​នេះ ។ ក្នុង​អំឡុងពេល​ធ្វើ​កិច្ចប្រជុំ​ ក្រុង​សៀងហៃ​និង​ក្រុង​ឆឹងទូ ប្រទេស​ចិន​ ​ក្រុង​Trieste ប្រទេសអ៊ីតាលី និង​ក្រុង​វីយ៉េន​ ប្រទេស​អូទ្រីស​ ​ត្រូវបាន​ជ្រើស​​ជា​ទីក្រុង​ជា​ឧទាហការណ៍​ ដែល​ចែក​រំលែក​បទ​ពិសោធ​ដ៏​ជោគជ័យក្នុង​ការអភិវឌ្ឍ​ ព្រមនិង​ឆ្លងតាម​​វេទិកា​នៃ​កិច្ចប្រជុំ​លើក​នេះ​បង្កើត​ចំណង​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​ដៃគូសហប្រតិបត្តិការផងដែរ​ ៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ