ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ទំនាក់ទំនងរវាងចិននិងរុស្ស៊ីមានការណែនាំពីប្រមុខរដ្ឋនិងមានការគាំទ្រពីប្រជាជនយ៉ាងខ្លាំង

2018-09-14 14:59:18

ទំនាក់ទំនងរវាងចិននិងរុស្ស៊ីមានការណែនាំពីប្រមុខរដ្ឋនិងមានការគាំទ្រពីប្រជាជនយ៉ាងខ្លាំង

ក្នុងអំឡុងពេលវេទិកាសេដ្ឋកិច្ចទិសបូព៌ាលើកទី ៤ ទើបតែបញ្ចប់មុននេះ លោកស៊ីជីនភីងប្រធានរដ្ឋចិនបានជួបពិភាក្សាការងារលើកទី៣ ជាមួយលោកភូទីន ប្រធានាធិបតីក្នុងរយៈពេល ៤ ខែកន្លងទៅនេះ ។ ក្នុងរយៈពេលជាង ៥ ឆ្នាំចុងក្រោយនេះ លោកស៊ីជីនភីងនិងលោកភូទីនបានជួបពិភាក្សាការងារច្រើនជាង ២០ លើក ។ ការប្រាស្រ័យទាក់ទងគ្នាយ៉ាងញឹកញាប់រវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរបានឆ្លុះបញ្ចាំងពីកម្រិតខ្ពស់និងលក្ខណៈពិសេសនៃទំនាក់ទំនងរវាងចិននិងរុស្ស៊ី ។

ពេលបច្ចុប្បន្ននេះ ការណែនាំយុទ្ធសាស្ត្រពីប្រមុខរដ្ឋនៃប្រទេសចិននិងរុស្ស៊ីបានក្លាយជាកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់ពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរយ៉ាងស៊ីជម្រៅ ។ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងរុស្ស៊ីបានឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មីកម្រិតខ្ពស់ ។ ក្រៅពីការលើកកម្ពស់គុណភាពនិងទំហំពាណិជ្ជកម្ម ប្រទេសទាំងពីរនៅបានជំរុញជាបន្តបន្ទាប់នូវគម្រោងសំខាន់ៗជាយុទ្ធសាស្ត្រមួយចំនួនក្នុងវិស័យវិនិយោគ ថាមពល ផ្លូវគមនាគមន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធ អវកាសនិងអាកាសចរណ៍ជាដើម ហើយបានលេចចេញនូវចំណុចកំណើននៃកិច្ចសហប្រតិបត្តិការថ្មីជាច្រើនក្នុងវិស័យបច្ចេកវិទ្យា កសិកម្មនិងពាណិជ្ជកម្មអេឡិត្រូនិចជាដើម ។

មជ្ឈមណ្ឌលកុមារ”សមុទ្រ”រុស្ស៊ីដែលស្ថិតនៅទីក្រុងVladivostokធ្លាប់បានទទួលនិងថែរក្សាកុមារចិននៃតំបន់រងគ្រោះដីរញ្ជួយនៅស្រុកWenChuanប្រទេសចិនចំនួនជាង៩រយនាក់ កុមារចិននៅមជ្ឈមណ្ឌលនេះបានទទួលការថែទាំយ៉ាងម៉ត់ចត់ដូច្នេះបានចងមិត្តភាពដ៏ជ្រាលជ្រៅជាមួយនឹងរុស្ស៊ី។

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ