ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក​ស៊ីជីនភីងប្រធានរដ្ឋ​ចិន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ភូទីនប្រធានាធិបតីរុស្ស៊ី

2018-09-12 13:04:39

    លោក​ស៊ី​ជីនភីង​ប្រធានរដ្ឋ​បាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​លោក​ភូទីនប្រធានាធិបតី​រុស្ស៊ី​នៅក្រុង​ Vladivostok​ ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី​ ១១ ខែ​កញ្ញា​ ។ ប្រមុខរដ្ឋ​នៃប្រទេស​ទាំងពី​របាន​​ឯកភាព​គ្នា​ថា​ ទំនាក់ទំនង​រវាង​ចិននិងរុស្ស៊ី​នឹង​ឈាន​ដល់យុគសម័យថ្មី​នៃ​ការ​អភិវឌ្ឍ​​​យ៉ាង​ឆាប់​រហ័ស​ដែល​មាន​​កម្រិត​កាន់តែ​ខ្ពស់​ ។ ភាគីទាំងពីរ​បាន​​​​ព្រម​ព្រៀង​ជា​ឯកឆ័ន្ទ​ថា​ មិន​ថា​សភាព​ការណ៍​អន្តជាតិ​មានការ​ប្រែប្រួលយ៉ាង​ណាក្តី​ ប្រទេស​ចិននិង​រុស្ស៊ី​​នឹងបន្ត​ពង្រឹង​និងពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​យ៉ាង​រឹង​មាំ​ ដើម្បី​គាំពារ​សន្តិភាពនិង​ស្ថិរភាព​ពិភពលោកឲ្យ​បាន​ល្អ ។

    លោក​ស៊ីជីនភីង​បាន​បញ្ជាក់​ថា​ ប្រទេស​ចិននិ​ងរុស្ស៊ី​គួរតែ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុងវិស័យ​ថាមពលនិង​កសិកម្ម​ រួម​សហការ​គ្នា​ដើម្បី​ជំរុញ​ការ​បង្កើត​ទំនាក់ទំនង​អន្តជាតិ​បែប​ថ្មី​និង​សហគមន៍​រួម​វាសនា​មនុស្សជាតិ​ ។

    លោក​ភូទីន​បាន​ថ្លែង​ថា​ ប្រទេស​រុស្ស៊ីនិង​ចិន​មានទស្សនៈឯកភាពគ្នា​ជា​ច្រើន​ចំពោះ​សភាពការណ៍​អន្តរជាតិ​នាពេល​បច្ចុប្បន្ននេះ​ ភាគី​ទាំងពីរ​ប្រឆាំង​ជា​ដាច់ខាត​នូវ​ឯកតោភាគី​និយម​​​ និង​គាំពារ​របៀប​រៀប​រយ​អន្តជាតិ​ដែល​ប្រកប​ដោយ​សច្ចធម៌និង​សមហេតុផល ។


លោក​ស៊ីជីនភីងប្រធានរដ្ឋ​ចិន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ភូទីនប្រធានាធិបតីរុស្ស៊ី

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ