ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក ស៊ីជីនភីង ប្រធានរដ្ឋចិននិងប្រមុខរដ្ឋនៃប្រទេសជាអតីតសហប្រធានផ្លាស់វេននិងប្រធានអាណត្តិថ្មីរួមគ្នាជួបជាមួយអ្នកសារព័ត៌មាន

2018-09-05 10:31:19

លោក ស៊ីជីនភីង ប្រធានរដ្ឋចិននិងប្រមុខរដ្ឋនៃប្រទេសជាអតីតសហប្រធានផ្លាស់វេននិងប្រធានអាណត្តិថ្មីរួមគ្នាជួបជាមួយអ្នកសារព័ត៌មាន

ថ្ងៃទី ៤ ខែកញ្ញា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលក្រុងប៉េកាំងនៃវេទិកាសហប្រតិបតិ្តការចិននិងអាហ្វ្រិកឆ្នាំ ២០១៨ លោក ស៊ីជីនភីង ប្រធានរដ្ឋចិននិងលោក Matamela Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូងដែលជាប្រទេសជាសហប្រធានផ្លាស់វេនអាណតិ្តមុន និងលោក Macky Sall ប្រធានាធិបតីនៃប្រទេសសេណេហ្កាល់ដែលជាប្រទេសជាសហប្រធានផ្លាស់វេនអាណត្តិថ្មីបានរួមគ្នាជួបជាមួយអ្នកសារព័ត៌មាននៅវិមានសភាប្រជាជនចិនក្រុងប៉េកាំង ។

ថ្លែងក្នុងសុន្ទរកថា លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានលើកឡើងថា ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកនៃវេទិកាសហប្រតិបតិ្តការចិននិងអាហ្វ្រិកបានជួបជុំគ្នានៅក្រុងប៉េកាំង ដើម្បីពិភាក្សាគ្នាជុំវិញប្រធានបទ “កិច្ចសហប្រតិបតិ្តការនិងឈ្នះ-ឈ្នះ ចាប់ដៃគ្នាបង្កើតសហគមន៍រួមវាសនាតែមួយរវាងចិននិងអាហ្វ្រិកដែលមានភាពកាន់តែស្អិតល្មួត ” គ្រោងផែនការអភិវឌ្ឍន៍ទំនាក់ទំនងរវាងចិននិងអាហ្វ្រិកនៅពេលអនាគត និងគ្រោងផែនទីបង្ហាញផ្លូវដ៏មហិមានៃកិច្ចសហប្រតិបតិ្តការរបស់ចិននិងអាហ្វ្រិក ។ កិច្ចប្រជុំបានចេញផ្សាយសេចកី្តប្រកាសក្រុងប៉េកាំងស្តីពីការបង្កើតសហគមន៍រួមវាសនាតែមួយរវាងចិននិងអាហ្វ្រិកដែលមានភាពកាន់តែស្អិតល្មួត ហើយបានអនុម័ត “ផែនការប្រតិបតិ្តការក្រុងប៉េកាំង-វេទិកាសហប្រតិបតិ្តការចិននិងអាហ្វ្រិក” ក្នុងន័យបញ្ជូននូវសញ្ញាយ៉ាងច្បាស់លាស់មួយទៅកាន់ពិភពលោកនូវជំនឿចិត្តរបស់ចិននិងអាហ្វ្រិកក្នុងការចាប់ដៃគ្នាដើរឆ្ពោះទៅកាន់អនាគត ៕


ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ