ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក ស៊ី ជីនភីង អញ្ជើញចូលរួមសន្និសីទរំលឹកខួប៥ឆ្នាំនៃការជំរុញការងារកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយនិងផ្លូវមួយ”ព្រមទាំងថ្លែងសន្ទរកថាដ៏សំខាន់

2018-08-28 10:49:14

លោក ស៊ី ជីនភីង អញ្ជើញចូលរួមសន្និសីទរំលឹកខួប៥ឆ្នាំនៃការជំរុញការងារកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយនិងផ្លូវមួយ”ព្រមទាំងថ្លែងសន្ទរកថាដ៏សំខាន់

ថ្ងៃទី ២៧ ខែសីហា នៅវិមានប្រជាជនទីក្រុងប៉េកាំង លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមសន្និសីទរំលឹកខួប ៥ ឆ្នាំ នៃការជំរុញការងារកសាងគំនិតផ្តួចផ្តើម “ ខ្សែក្រវាត់មួយនិងផ្លូវមួយ ” ព្រមទាំងថ្លែងសន្ទរកថាដែលមានខ្លឹមសារសំខាន់ៗ។

លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា ការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយនិងផ្លូវមួយ” គឺសមស្របនឹងតម្រូវការចាំបាច់នៃកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល ហើយបានផ្តល់គំនិតថ្មីនិងគម្រោងថ្មីសម្រាប់ការកែលម្អកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល។ យើងត្រូវតែប្រកាន់ខ្ជាប់នូវការពិគ្រោះពិភាក្សានិងសន្ទនា ការរួមគ្នាកសាងនិងចែករំលែកលទ្ធផល ការធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ និងការផ្លាស់ប្តូរការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីជំរុញជំនឿទុកចិត្តគ្នាទៅវិញទៅមកខាងផ្នែកនយោបាយនៅគ្រប់ប្រទេសទាំងអស់ សមាហរណកម្មសេដ្ឋកិច្ច និងការប្រាស្រ័យទាក់ទងគ្នាផ្នែកវប្បធម៌មនុស្សជាតិ ជំរុញឲ្យការរួមគ្នាកសាង “ខ្សែក្រវាត់មួយនិងផ្លូវមួយ” ឈានទៅកាន់ភាពស៊ីជម្រៅនិងជាក់ស្តែង ផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសនៅតាមបណ្តោយខ្សែនិងជំរុញដល់ការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ