ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ប្រទេស​រុស្ស៊ី​នឹង​ស្រាវជ្រាវ​ពី​វិធានការ​តបត​ក្នុង​កម្រិត​ដូច​គ្នា​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក

2018-08-10 15:29:03

    ថ្ងៃទី​៩​ខែ​សីហា​ ​លោកស្រី​Maria Zakharova ​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ថ្លែង​ថា​ ​ប្រទេស​រុស្ស៊ី​នឹង​ស្រាវជ្រាវ​ពី​វិធានការ​តបត​ក្នុង​កម្រិត​ដូច​គ្នា​ទៅ​លើ​​អាមេរិក​ដែល​គ្រោង​ផែនការ​ដាក់​ទណ្ឌកម្ម​ថ្មិ​លើ​រុស្ស៊ី​​។

    លោកស្រី​បាន​ថ្លែង​ថា​ ​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ដោយ​យក​លេស​ថា​រុស្ស៊ី​ជាប់​សង្ស័យ​នឹង​ការ​ប្រើប្រាស់​អាវុធ​គីមី ​វា​គឺ​គ្មាន​ភស្តុតាង​ទាល់តែ​សោះ​ ​ជាមួយ​គ្នានេះដែរ​រដ្ឋាភិបាល​អាមេរិក​បាន​អះអាង​ថា​នឹង​ខិតខំ​កែលម្អ​ទំនាក់ទំនង​រវាង​អាមេរិក​និងរុស្ស៊ី​ ​នេះគឺ​ជាការ​លាក់ពុត​សុទ្ធសាធ​។​ ​លោកស្រី​បាន​ថ្លែង​ទៀត​ថា​ ​ហេតុដែល​អាមេរិក​គ្រោង​ផែនការ​ដាក់​ទណ្ឌកម្ម​ថ្មី​ចំពោះ​រុស្ស៊ី​គឺ​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​ការងារ​ស៊ើបអង្កេត​រឿង​ដែល​លោក​Sergey Skripal អតីត​ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​រុស្ស៊ី​និង​កូនស្រី​របស់​លោក​ត្រូវ​បំពុល​នៅ​អង់គ្លេស​៕



ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ