ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រសួងការបរទេសចិនឆ្លើយតបនឹងសង្គ្រាមពាណិជ្ជកម្មដែលអាមេរិកបានបំផុសឡើងថា នេះគឺជាសង្គ្រាមរវាងអនុត្តរភាពនិងច្បាប់កំណត់

2018-07-12 15:07:41

ថ្ងៃទី ១០ ខែកក្កដា ការិយាល័យនៃតំណាងពាណិជ្ជកម្មអាមេរិកបានប្រកាសបញ្ជីឈ្មោះនៃប្រភេទផលិតផលចិនដែលនាំចូលទៅកាន់អាមេរិកក្នុងតម្លៃ ២ សែនលានដុលា្លរអាមេរិកដែលអាមេរិកគ្រោងនឹងដំឡើងពន្ធគយ១០ ភាគរយ ។ ក្នុងសនិ្នសីទសារព័ត៌មានជាប្រចាំនាថ្ងៃទី ១១ ខែកក្កដា លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ថា ទង្វើរបស់អាមេរិកគឺជាការធ្វើអនុត្តរភាពនិយមខាងពាណិជ្ជកម្មសុទ្ធសាធ ។ ប្រទេសចិននឹងធ្វើការតបតដ៏ចាំបាច់វិញ ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនយ៉ាងដាច់ខាត ។ នេះគឺជាសង្គ្រាមរវាងឯកតោភាគីនិយមនិងពហុភាគីនិយម សង្គ្រាមរវាងការគាំពារនិយមនិងពាណិជ្ជកម្មសេរី សង្គ្រាមរវាងអនុត្តរភាពនិងច្បាប់កំណត់ ។ ប្រទេសចិននឹងរួមសហការជាមួយសហគមន៍អន្តរជាតិ រួមគ្នាគាំពារប្រព័ន្ធនិងច្បាប់កំណត់នៃពាណិជ្ជកម្មពហុភាគី ។

មជ្ឈដ្ឋានមតិសាធារណៈបានចាប់អារម្មណ៍ថា សង្គ្រាមពាណិជ្ជកម្មដែលអាមេរិកបានបំផុសឡើងបានធ្វើឲ្យបណ្តាភាគីនានានៃសហគមន៍អន្តរជាតិមានការព្រួយបារម្ភ ។ លោក Azevedo អគ្គលេខាធិការនៃអង្គការពាណិជ្ជកម្មពិភពលោកបានដាស់តឿនថា ប្រព័ន្ធពាណិជ្ជកម្មជាសកលបាននិងកំពុងមានភាពរង្គោះរង្គើ ៕


ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ