ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អភិបាល​ក្រុង​Chicago​ សហរដ្ឋអាមេរិក​ថ្លែង​នៅ​ក្រុង​ប៉េកាំង​ថា ក្រោម​ស្ថានការណ៍​បច្ចុប្ប​ន្ន​នេះ ការ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជា​មួយ​ប្រទេសចិន​គឺ​មាន​សារៈ​សំខាន់​ណាស់

2018-07-12 15:05:40

     ​ថ្ងៃទី ១១ ខែកក្កដា វេទិកា​ស្តីពីការ​វិនិយោគ​និង​​កិច្ចសហប្រតិបត្តិការ​​រវាងទីក្រុង​របស់​​​ប្រទេស​ចិននិង​ក្រុង​Chicago​ សហរដ្ឋ​អាមេរិក​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​ប៉េកាំង ។ ថ្លែង​ក្នុង​វេទិកា​លើក​នេះ លោក​Rahm Emanuel អភិបាលក្រុង​Chicago​ សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ថា ក្នុងរយៈ​​ពេល ៥ ឆ្នាំ​ដែល​បាន​ពង្រឹង​និង​ពង្រីក​​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ទីក្រុង​របស់​ប្រទេសចិន​ ទំហំ​ពាណិជ្ជកម្ម​រវាង​ទីក្រុង​Chicago​និង​ប្រទេសចិន​បាន​កើន​ឡើង​ទ្វេដង ។ លោក​បាន​សម្គាល់​ថា ទោះ​បី​ជា​បច្ចុប្បន្ន​ប្រទេស​ចិននិង​អាមេរិក​មាន​ជម្លោះ​មួយ​ចំនួន​​ក៏​ដោយ​ ក៏​មិនត្រូវ​មើល​រំលង​លើ​​កិច្ចសហប្រតិបត្តិការ​​ឡើង​ទើប​អាច​ទទួល​បាន​កាលានុវត្តភាព​កាន់​តែ​ធំ ។ 

     ក្នុង​អំឡុង​ពេល​បើក​ធ្វើ​វេទិកា​លើក​នេះ តំណាង​នៃ​ប្រទេស​ទាំង​ពីរក៏​បាន​ចុះ​ហត្ថលេខា​និង​ចេញ​ផ្សាយ​ “ផែនការ​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​មុខ​របរ​សំខាន់​ៗ​ក្នុង​រយៈ​ពេល ៥ ឆ្នាំ​ ២០១៨​-​២០២៣ នៃ​ក្រុម​ការងារ​ចម្រុះ​សម្រាប់​ការ​វិនិយោគ​និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ទីក្រុង​របស់ប្រទេស​ចិននិង​ក្រុង​Chicagoសហរដ្ឋ​អាមេរិក​ ”ផង​ដែរ​ ៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ