ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ប្រតិភូ​ចិន​ប្រចាំ​ជា​អចិន្ត្រៃយ៍​នៅ​អង្គការ​សហប្រជាជាតិ​ថ្លែង​ថា​ ​បណ្តា​ប្រទេស​គួរតែ​រួម​គ្នា​គាំពារ​ប្រព័ន្ធ​និង​ការ​កំណត់​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ពហុភាគី

2018-07-12 14:52:31

     ពេល​ចូលរួម​កិច្ច​ប្រជុំ​មួយ​លើក​នៃ​វេទិកា​នយោបាយ​ជាន់ខ្ពស់​ស្តីពី​ការអភិវឌ្ឍ​ជា​និរន្តភាព​នៃ​អង្គការ​សហប្រជាជាតិ​ឆ្នាំ​២០១៨​នៅ​ក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​ទី​១០​ខែ​កក្កដា​តាម​ម៉ោង​អាមេរិក​  ​លោក​Ma Zhaoxu​ប្រតិភូ​ចិន​ប្រចាំ​ជា​អចិន្ត្រៃយ៍​នៅ​អង្គការ​សហប្រជាជាតិ​ថ្លែង​ថា​ ​បណ្តា​ប្រទេស​គួរតែ​រួម​គ្នា​គាំទ្រ​ពហុភាគីនិយម​និង​គាំពារ​ប្រព័ន្ធ​និង​ការ​កំណត់​​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ពហុភាគី​។

      អង្គ​ប្រជុំ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ដ៏​សំខាន់​របស់ប្រទេសចិន​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ជានិរន្តភាព​ ​គាំពារ​ពាណិជ្ជកម្ម​សេរី​និង​ប្រព័ន្ធ​ពហុភាគី​ជាដើម​ និង​បាន​ទទួល​ស្គាល់​ដោយ​ពេញលេញ​នូវ​ខ្លឹមសារ​វិជ្ជមាន​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​សម្រាប់​ការ​ជំរុញ​ឱ្យ​​ប្រទេស​ពាក់ព័ន្ធ​សម្រេច​គោលដៅ​អភិវឌ្ឍ​ជា​និរន្តរភាព ៕



ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ