ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

សាលាឧត្តមសិក្សាចិននិងឡាវនឹងបង្កើនការបណ្តុះបណ្តាលធនធានមនុស្សខាងវិស័យថាមពលនិងរ៉ែ

2018-07-12 14:34:23

  ថ្ងៃ​ទី​១១​ខែ​កក្កដា វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ថាមពល​និង​រ៉ែ​នៃ​ក្រសួង​ថាមពល​និង​រ៉ែ​នៃ​ប្រទេស​ឡាវ​និង​សាកលវិទ្យាល័យពហុបច្ចេកទេស​គុន​មីង​​ខេត្ត​យូណាន​ប្រទេស​ចិនបាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈយោគយល់នៃ​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​អំពី​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​និង​ការ​រួម​គ្នា​កសាង​មជ្ឈមណ្ឌល​គំនូរប្លង់វិស្វកម្ម​និង​ស្រាវ​ជ្រាវ​អំពីបច្ចេកទេស​ថ្មី​ផ្នែក​រ៉ែ​និង​លោហធាតុ​និង​វិស្វកម្ម​រ៉ែ​និង​ថាមពល។

      អនុលោម​តាម​ឯកសារ​ទាំង​ពីរ​ច្បាប់​នេះ ភាគី​ទាំង​ពីរ​នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​និង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ជា​ដើម ហើយ​ក៏​នឹង​សហការ​គ្នា​ដើម្បី​បង្កើត​មជ្ឈមណ្ឌល​គំនូរប្លង់​វិស្វកម្ម​និង​ស្រាវ​ជ្រាវ​អំពីបច្ចេកទេស​ថ្មី​ផ្នែក​រ៉ែ​និង​លោហធាតុ​និង​វិស្វកម្ម​រ៉ែ​និង​ថាមពលថ្នាក់​ជាតិ​រវាង​ចិន​និង​ឡាវផង​ដែរ៕

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ