ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនថ្លែងសុន្ទរកថាអំពីរឿងដែលអាមេរិកប្រកាសបញ្ជីឈ្មោះនៃប្រភេទផលិតផលចិនដែលនាំចេញទៅកាន់អាមេរិកមានតម្លៃស្មើនឹង២សែនលានដុល្លារអាមេរិកដែលអាមេរិកគ្រោងនឹងដំឡើងពន្ធគយ

2018-07-12 11:15:30

ថ្ងៃទី ១១ ខែកក្កដា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងសុន្ទរកថាអំពីរឿងដែលអាមេរិកបានប្រកាសបញ្ជីឈ្មោះនៃប្រភេទផលិតផលចិនដែលនាំចេញទៅកាន់អាមេរិកមានតម្លៃស្មើនឹង ២ សែនលានដុល្លារអាមេរិកដែលអាមេរិកគ្រោងនឹងដំឡើងពន្ធគយ ។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា អាមេរិកបានប្រកាសបញ្ជីឈ្មោះមុខទំនិញដែលត្រូវដំឡើងពន្ធគយតាមរបៀបគំហុកបែបនេះ គឺជាទង្វើដែលមិនទទួលយកបានទាំងស្រុង ប្រទេសចិនប្រឆាំងតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ។ ទង្វើរបស់អាមេរិកមិនគ្រាន់តែបាននិងកំពុងធ្វើឲ្យខូចខាតប្រយោជន៍ប្រទេសចិននិងពិភពលោកទាំងមូលប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យខូចខាតផលប្រយោជន៍ខ្លួនឯងផងដែរ ទង្វើដែលខ្វះវិចារណញ្ញាណបែបនេះគឺមិនអាចទទួលបានការគាំទ្រជាដាច់ខាត ។

អ្នកនាំពាក្យរូបនេះបានថ្លែងទៀតថា ពិតមែនតែប្រទេសចិនមានការភ្ញាក់ផ្អើលខ្លាំងចំពោះទង្វើរបស់អាមេរិកក្តី ប៉ុន្តែដើម្បីគាំពារផលប្រយោជន៍ជាស្នូលរបស់ប្រទេសជាតិនិងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជន រដ្ឋាភិបាលចិនត្រូវតបតវិញដោយខានពុំបានដូចគ្រាកន្លងទៅដែរ ។ ព្រមជាមួយគ្នានេះ ប្រទេសចិនសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិ ធ្វើការខិតខំប្រឹងប្រែងជាមួយគ្នា ដើម្បីគាំពារច្បាប់ពាណិជ្ជកម្មសេរីនិងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក៏ដូចជាប្រឆាំងនឹងអនុត្តរភាពនិយមផ្នែកពាណិជ្ជកម្មផងដែរ ។ ហើយស្របពេលជាមួយគ្នា ប្រទេសចិនក៏នឹងដាក់ពាក្យបណ្តឹងបន្ថែមទៀតទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកអំពីទង្វើឯកតោកភាគីនិយមរបស់អាមេរិក ៕


ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ