ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ប្រទេស​ស្វ៊ីសដាក់​ពាក្យ​បណ្តឹង​​អាមេរិកទៅ​កាន់អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​​អំពី​រឿង​ដំឡើង​​ពន្ធ​គយ​លើ​​ផលិតផល​ដែក​ថែប​និង​អាលុយមីញ៉ូម​​

2018-07-11 15:43:20

      ​ថ្ងៃទី ១០ ខែ​កក្កដា  ក្រសួង​សេដ្ឋកិច្ច​នៃ​សហព័ន្ធ​ស្វ៊ីស​បាន​ចេញ​ផ្សាយ​សេចក្តីប្រកាស​ថា ប្រទេស​ស្វ៊ីស​បាន​ដាក់​ពាក្យ​បណ្តឹង​​អាមេរិកទៅ​កាន់អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​​អំពី​រឿង​ដំឡើង​​ពន្ធ​គយ​លើ​​ផលិតផល​ដែក​ថែប​និង​អាលុយមីញ៉ូម​​ក្នុង​ក្រប​ខ័ណ្ឌ​យន្តការ​ដោះស្រាយ​ជម្លោះ​ ។ 

      សូម​បញ្ជាក់​ថា​ នៅ​ខែ​មីនា ឆ្នាំ ២០១៨ រដ្ឋាភិបាល​អាមេរិក​បាន​ប្រកាស​ថា ដោ​យ​មកពី​ផលិតផល​ដែក​ថែប​និង​អាលុយមីញ៉ូម​ដែល​នាំ​ចូល​ពី​បរទេស​បាន​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់​អាមេរិក​ ហេតុ​ដូច្នេះ​នឹង​ដំឡើង​​ពន្ធ​គយ​ចំនួន ២៥​ %និង​ ១០ %​ដោយ​ឡែក​ពី​គ្នា​ទៅ​លើ​ផលិតផល​ដែក​ថែប​និង​អាលុយមីញ៉ូម​ដែល​នាំ​ចូល​ពី​បរទេស​ ។ វិធានការ​ដំឡើង​ពន្ធ​គយ​មាន​សុពលភាពជា​ផ្លូវ​ការ​​ចាប់ថ្ងៃទី ២៣ ខែ​មីនា ឆ្នាំ ២០១៨ តទៅ ។ ​សេចក្តី​សម្រេច​ចិត្ត​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​​ប្រទេសជា​​ច្រើន​ដាក់​ពាក្យ​បណ្តឹង​​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ដៃ​គូ​ពាណិជ្ជកម្ម​សំខាន់​ៗ​របស់​អាមេរិក​ក៏​បាន​ដាក់​ចេញ​វិធានការ​សម្រាប់​តប​ត​វិញ​ដោយ​ព្រម​ៗ​គ្នាផងដែរ​​ ៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ