ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកស៊ីជីនភីង​ជួបសន្ទនា​ជាមួយ​អ្នកទទួលខុសត្រូវ​នៃសហគ្រាស​អន្តរជាតិ ​ដោយ​គូសបញ្ជាក់ថា ​ការបើកទូលាយ​ចំពោះ​បរទេស​គឺជា​មធ្យោបាយ​គន្លឹះមួយនៃ​ការអភិវឌ្ឍ​ប្រទេស​ចិន​

2018-06-22 16:57:41

លោកស៊ីជីនភីង​ជួបសន្ទនា​ជាមួយ​អ្នកទទួលខុសត្រូវ​នៃសហគ្រាស​អន្តរជាតិ ​ដោយ​គូសបញ្ជាក់ថា ​ការបើកទូលាយ​ចំពោះ​បរទេស​គឺជា​មធ្យោបាយ​គន្លឹះមួយនៃ​ការអភិវឌ្ឍ​ប្រទេស​ចិន​


ថ្ងៃទី២១ខែមិថុនា លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយអ្នកទទួលខុសត្រូវនៃសហគ្រាសអន្តរជាតិដ៏ល្បីឈ្មោះដែលអញ្ជើញចូលរួមសន្និសីទកំពូលតុមូលពិសេសនៃគណៈកម្មាធិការ CEO ទូទាំងពិភពលោកនៅក្រុងប៉េកាំង ហើយធ្វើការផ្លាស់ប្តូរនិងសន្ទនាគ្នាជាមួយពួកគេ ។

លោកស៊ីជីនភីងបានថ្លែងថា ប្រទេសចិនបានអនុវត្តកំណែទម្រង់និងបើកទូលាយរយៈពេល៤០ឆ្នាំមកហើយ ការបើកទូលាយចំពោះបរទេសគឺជាមធ្យោបាយគន្លឹះមួយនៃការអភិវឌ្ឍប្រទេសចិន ។ លោកសង្ឃឹមសហគមន៍អន្តរជាតិពួតដៃគ្នាពិគ្រោះពិភាក្សាជាមួយគ្នា កសាងជាមួយគ្នានិងចែករំលែកជាមួយគ្នា ដើរតាមផ្លូវកំណែទម្រង់បើកទូលាយនិងច្នៃប្រឌិតថ្មីនិងអភិវឌ្ឍន៍ កុំដើរតាមផ្លូវដែលបិទបាំង ការពារនិយមនិងឯកតោភាគីនិយមត្រឡប់មកវិញទេ មនុស្សជាតិជាសហគមន៍រួមផលប្រយោជន៍ ភារកិច្ចនិងវាសនាមួយ ចាំបាច់ត្រូវតែពួតដៃគ្នារីកចម្រើនទៅមុខដោយពុះពារឧបសគ្គជាមួយគ្នា ។

ថ្ងៃដដែល តំណាងសហគ្រិនដែលមកពីសហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់និងអូស្ត្រាលីជាដើមបានបង្ហាញទស្សនៈពួកគេជុំវិញខ្សែក្រវាត់មួយនិងផ្លូវមួយ ច្នៃប្រឌិតថ្មីនិងផលិតដោយឈ្លាសវៃ ការអភិវឌ្ឍបៃតងនិងគ្រប់គ្រងទូទាំងពិភពលោកជាដើមដោយផ្តោតលើប្រធានបទនៃសន្និសីទកំពូលគឺ”បើកទូលាយ កិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ” ។ ពួកគេបានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនៃខ្សែក្រវាត់មួយនិងផ្លូវមួយបាននាំមកការអភិវឌ្ឍនិងភាពរុងរឿងនៃតំបន់តាមខ្សែនេះ ក្រុមហ៊ុនអន្តរជាតិរីករាយចូលរួមយ៉ាងសកម្មក្នុងការកសាងខ្សែក្រវាត់មួយនិងផ្លូវមួយជាមួយគ្នា បន្តរីកចម្រើនជាមួយនឹងសេដ្ឋកិច្ចប្រទេសចិន៕

លោកស៊ីជីនភីង​ជួបសន្ទនា​ជាមួយ​អ្នកទទួលខុសត្រូវ​នៃសហគ្រាស​អន្តរជាតិ ​ដោយ​គូសបញ្ជាក់ថា ​ការបើកទូលាយ​ចំពោះ​បរទេស​គឺជា​មធ្យោបាយ​គន្លឹះមួយនៃ​ការអភិវឌ្ឍ​ប្រទេស​ចិន​


ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ